លោក សៅ ប៊ុនរិទ្ធ មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង បើកដៃឱ្យពលករខ្មែរ ចំណាកស្រុកចេញ ទៅរកការងារធ្វើនៅប្រទេសថៃ

ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា បច្ចុប្បន្ននេះ លោក សៅ ប៊ុនរិទ្ធ មេប៉ូលិស អន្តោប្រវេសន៍ច្រក ទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បាននិងកំពុងតែត្រូវ ប៉ាន់តាមរយៈការបើកដៃ ឱ្យពលករខ្មែរ ចំណាកស្រុកចេញ ទៅរកការ ងារធ្វើនៅ ក្នុងប្រទេសថៃ ដោយខុសច្បាប់ជាថ្នូរ នឹងការ ទទួលបានលាភសក្ការះចែកគ្នាដាក់ ក្នុងហោប៉ៅតាមរបៀបពុករលួយជាប្រព័ន្ធ ។

ប្រភពខាងលើបានអះអាងទៀត ថា លោកសៅ ប៊ុនរិទ្ធ ប្រធាន នគរបាលផ្នែកអន្តោប្រវេសន៍ ច្រកទ្វារជាតិដូងខេត្តបាត់ដំបងមាន កម្លាំង ក្រោមការគ្រប់គ្រង បើកច្រក របៀង មួយទៀតដែល គេនិយម ដាក់ ឈ្មោះថា ច្រកដើមចាន់គីរី ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ។

ក្រុមប៉ូលិសអន្តោប្រវេសន៍ របស់លោក សៅ ប៊ុនរិទ្ធ កំពុងតែប្រមូលប្រាក់ពីពលករ ចំណាកស្រុកដែលមានបំណង វិលត្រឡប់មកពីធ្វើការនៅ ប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត និងចេញទៅធ្វើ ការនៅប្រទេសថៃដោយខុស ច្បាប់តាមរយៈមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ២០០០បាត ទៅ ២៥០០បាត ។

សេចក្តីរាយការណ៍បានឱ្យ ដឹងថា ពលករចំណាកស្រុក ដែលត្រឡប់មកវិញក្នុងម្នាក់ៗ ត្រូវបានទាហានថៃ ទារប្រាក់ ២០០បាត និងត្រូវបានក្រុម ប៉ូលិសអន្តោប្រសេវន៍របស់ លោក សៅ ប៊ុនរិទ្ធ ទាមទារ ប្រាក់ចំនួន ៣០០បាតបន្ថែម ទៀត ទើបឱ្យចូលមកទឹកដី កំណើតរបស់ខ្លួនវិញ ។

ពលករខ្មែរប្រសិនបើមិន បង់លុយទៅឱ្យក្រុមប៉ូលិស លោក សៅ ប៊ុនរិទ្ធ គឺមិនអាច ចូលមកស្រុកកំណើតទាន់ពេល វេលានោះទេ? គឺត្រូវបានអាជ្ញាធរទាហានរបស់ថៃ គំរាមចាប់ វាយដំមិនខានប្រសិនបើយឺត យ៉ាវនោះ? ដោយខ្លាចអំណាច សៅ ប៊ុនរិទ្ធ ពលករបានសម្រេច ចិត្តបង់លុយឱ្យទៅក្រុមប៉ូលិស អន្តោប្រវេសន៍រូបនោះ? តាម រយៈមេខ្យល់របស់ពួកគេ ។

បើតាមសេចក្តីរាយការណ៍ បានបញ្ជាក់បន្ថែមថា លោក សៅ ប៊ុនរិទ្ធ ដាក់បណ្តាញមេខ្យល់របស់ខ្លួនជាច្រើននាក់ ដើម្បីប្រមូលលុយយ៉ាងស្ងាត់ៗ ទើបមិនល្បីដល់ខាងអង្គការ ប្រឆាំងអំពើពុករលួយនេះគឺជា យុទ្ធវិធីថ្មី ដែលពួកគេនាំគ្នា ច្របាច់.កពលករក្រីក្រចំណាក ស្រុកតាមច្រករបៀងតូចៗដែល មួយថ្ងៃៗមានយ៉ាងតិចចំនួន ២០០នាក់ ។

ប្រភពបន្តថា ពលករខ្មែរត្រូវក្រុមប៉ូលិសអន្តោប្រវេសន៍ដែលជាកូនចៅ លោក សៅ ប៊ុនរិទ្ធ ប្រើប្រាស់ ពាក្យគំរាមចាប់បញ្ជូនទៅស្នង ការខេត្តបាត់ដំបងដាក់គុក បើ មិនធ្វើតាមការបង្គាប់របស់មេ ខ្យល់នោះទេ?។

ប្រភពខាងលើបានឲ្យដឹងទៀតថា ចំពោះករណីខាងលើនេះ មិនមែន លោកសុខ ផល មេប៉ូលិសអន្តោប្រវេសន៍ម៉ាស្រុកខ្មែរមិនដឹងទង្វើរបស់ លោកសៅ ប៊ុនរិទ្ធ នោះទ គាត់ដឹង ប៉ុន្តែគាត់មិនហ៊ានចាត់វិធានការចំពោះ លោកសៅ ប៊ុនរិទ្ធ នោះទេ ពីព្រោះគាត់ខ្លាចបាត់បង់លាភសក្ការះពី លោកសៅ ប៊ុនរិទ្ធ អញ្ចឹងហើយចេះតែបិទភ្នែកបិទត្រចៀកខ្លះទៅដើម្បីទទួលផលប្រយោជន៍ពីលោកសៅ ប៊ុនរិទ្ធ ទាន់មានឱកាស? ។

លោកសៅ ប៊ុនរិទ្ធ មិនអាចទាក់ទងសុំការបំភ្លឺលំអិតជុំវិញករណីខាងលើនេះបាននោះទេ ៕

sok_phal2 %e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%9f%e1%9f%85-%e1%9e%94%e1%9f%8a%e1%9e%bb%e1%9e%93%e1%9e%9a%e1%9e%b7%e1%9e%91%e1%9f%92%e1%9e%92

Loading...