លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ កំពុងល្បីឈ្មោះរឿងពុករលួយ

ខេត្តព្រះវិហារៈ មន្ត្រីរាជការដែលបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ មួយចំនួនបានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពិនិត្យមើលទ្វើមិនប្រក្រតីរបស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារ ជាបន្ទាន់។ ដោយហេតុថា មួយរយៈពេលកន្លងទៅនេះលោក សំ លាងទ្រី បានប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តនិងប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុក យ៉ាងក្រអឺតក្រទម។

ទន្ទឹមនឹងនេះអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានក៏គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារផងដែរ ដើម្បីកុំឲ្យមន្ត្រីពុក រលួយធ្វើអ្វីៗតាមអំពើចិត្តទៀត។

តាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យ ដឹងថា កន្លងទៅលោក សំ លាងទ្រី បានឃុបឃិតជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងក្រសួង សាធារណការ ដោយលោក សំ លាងទ្រី បានទិញរថយន្តនិងគ្រឿងចក្រជាង១០គ្រឿង ដាក់ក្នុងមន្ទីរ ហើយគិតថ្លៃឈ្នួលពីរដ្ឋ។

គ្រឿងចក្រនិងរថយន្តសម្រាប់ធ្វើផ្លូវឬជួសជុលផ្លូវនោះ ត្រូវគេដឹងថា លោក សំ លាងទ្រី ចំណាយដើមទុនប្រមាណ១លានដុល្លារ ហើយក៏អាចរកចំ ណូលបានយ៉ាងច្រើនវិញដែរ ដោយជ្រកក្រោមយីហោ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រះវិហារ។

ជាងនេះទៅទៀតដើម្បីបិទបាំងទង្វើមិនប្រក្រតីរបស់ខ្លួនលោក សំ លាងទ្រី បាន យករបបរថយន្តរបស់រដ្ឋម៉ាកណាវរ៉ា ប្រគល់ទៅឲ្យអនុប្រធានមន្ទីរមួយរូបដើម្បីទប់ស្កាត់កុំឲ្យ បែកធ្លាយរឿងអាស្រូវរឿងព្រោះខ្លាចអត់ស៊ីទាំងអស់គ្នា។

ប្រភពពីមន្ត្រីតូចតាចក្នុងមន្ទីរសាធារនគារនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា រថយន្តនិងគ្រឿងចក្រ១៧គ្រឿងក្នុងតម្លៃប្រមាណ១លានដុល្លារត្រូវបានលោក សំ លាងទ្រី ទិញដាក់ក្នងមន្ទីរសាធារណការដូចជាប្រភេទ នីវីឡឺ រ៉ូឡូ ប៊ូលឌូស័រ និងរថយន្តស្ទូចជាដើម ដោយពុំមានការដេញថ្លៃអ្វីទាំងអស់។

រឿងដែលគួរឲ្យកត់សម្គាល់នោះ គឺមន្ត្រីក្នុងមន្ទីរដែល មានតួនាទីចាប់ពីប្រធានការិយាល័យឡើងទៅសុទ្ធតែមានរថយន្តថ្មីជិះគ្រប់ៗគ្នា មិនដឹងថា ពួកគេបានលុយមកពីណានោះទេ ក្នុងខណៈដែលមន្ត្រីតូចតាចរកតែលុយទិញអង្ករច្រកឆ្នាំង មិនចង់គ្រប់ផង។

ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រ សួងសាធារណការនិងដឹកជញ្ជូន ពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក សំ លាងទ្រី ខ្លះផង ព្រោះមន្ត្រីរូបនេះល្បីខាងពុករលួយយូរមកហើយមិនដែលមាននរណាហ៊ានប៉ះពាល់ឡើយ៕

 

Loading...