លោក ស៊ីម សំអាត ប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយពីពលករឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងថា បន្ទាប់ពីលោក ស៊ឹម សំអាត មកកាន់មេប៉ូលិសច្រកទ្វារអន្តរជាតិ កាលណានៅតែបន្តយកតួនាទីទៅប្រព្រិត្តអំពើមិនប្រក្រតីដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួននិងបក្ខពួកនិយមដូចអ្វីដែលគាត់បានធ្វើមិនខុស ពីអ្វីដែលលោក សៅ ប៊ុនរិទ្ធ ធ្លាប់បានធ្វើនៅ ច្រកប៉ោយប៉ែតនេះកន្លងនោះទេ។

ប្រភពបានរិះគន់ថា ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានានាំគ្នាធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃក្នុងមួយថ្ងៃៗរាប់រយនាក់ ដែលតម្រូវឲ្យពួកគាត់ ទៅទាក់ទងឲ្យប៉ូលិស អន្តោប្រវេសន៍ ជួយធ្វើប័ណ្ណឆ្លងដែននោះ លោក ស៊ឹម សំអាត និងមន្ត្រីប៉ូលិសតែងឆ្លៀតឱកាសកំណត់ឲ្យ ប្រជាពលរដ្ឋបង់ប្រាក់ សម្រាប់ការធ្វើប័ណ្ណឆ្លងដែន ក្នុងមួយក្បាលតម្លៃពី ៨០០បាតទៅ១២០០ទោះជាអ្នកនៅក្នុងស្រុក ឬនៅខេត្តណាក៏ដោយបើចង់ធ្វើថ្ងៃបានស្អែកតំលៃ៩០០បាត បើធ្វើ២ម៉ោងឈរចាំយក១៣០០បាត ចំពោះការបំពេញឯកសារបែបបទត្រូវយក ៥០បាត ថតរូប៦០បាត ចំណែកពលរដ្ឋខ្មែរដែលមានប៉ាស្ព័រចូលទៅប្រទេសថៃ (vip) ៣០០បាតទៅ៥០០បាត បើគ្មានលុយទេត្រូវឈរតម្រង់ជួរតាមលេខរៀងហាលថ្ងៃក្រៅពីនោះ លោក ស៊ឹម សំអាតបានពង្រាយកូនចៅឲ្យយកលុយដាក់ខែពីក្រុមម៉ូតូឌុបជួលតូបអោយ សាច់ញាតិមកដាក់យ៉ាងអណាធិតេយ្យនិងលួចបើកច្រករបៀងនាំ ពលករនិងនាំទំនិញគេចពន្ធជាដើម ទង្វើបែបនេះ ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើ អនុក្រឹត្យលេខ៦៨ ត្រង់មាត្រា៧ ដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យយកថ្លៃ ធ្វើប័ណ្ណឆ្លងដែន ក្នុងមួយក្បាលៗតែ ២ម៉ឺនរៀលប៉ុណ្ណោះ ។

ក្រៅពីករណីមិនប្រក្រតីនោះ ក៍មានបញ្ហាជាច្រើនទៀត ដែលកើតមាននៅច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែតដូចជាការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធខុសច្បាប់ មកពីប្រទេសថៃ យ៉ាងអនាធិបតេយ្យ ជាដើម ។ ការខឹងសម្បារនិងការស្អប់ខ្ពើមនោះវាបានកើតឡើងដោយសារតែមន្ត្រីៗ នគរបាល អន្តោប្រវេសន៍ប្រចាំនៅច្រកទ្ធារអន្តរជាតិប៉ោយប៉េតតែងគាបយកលុយពីពលករ ខ្មែរក្រីក្រ រាប់រយពាន់នាក់ដែលត្រូវបង្ខំចិត្តធ្វើចំណាកស្រុកចូលទៅរកការងារ ធ្វើនៅក្នុងទឹកដីថៃក្នុងម្នាក់ៗ រាប់រយ ឬរាប់បាន់បាត ជាថ្នូរនឹងការចេញ ប័ណ្ណឆ្លងដែនពណ៌ស អនុញ្ញាតិឲ្យអាចចូល ទៅក្នុងទឹកដីថៃត្រឹមស្រុកអារញ្ញខេត្តស្រះកែវបាន។ ក្រៅពី ការគាបយកលុយ ថ្លៃធ្វើប័ណ្ណឆ្លងដែនពណ៌ស ទៅឲ្យពលករខ្មែរក្រីក្រ រាប់ពាន់ដែលធ្វើចំណាកស្រុក ចូលទៅរកការងារធ្វើ នៅក្នុងទឹកដីថៃនោះ សូម្បីតែពេលដែល បងប្អូនពលករខ្មែរ នាំគ្នាវិលត្រឡប់ ពីធ្វើការងារនៅថៃ ចូលមកកម្ពុជា ជាប្រទេសខ្លួនវិញ ក៍តែងកើតមានរឿង គេគាបយកលុយ ពីពួកគាត់ដែរ ។

មិនតែប៉ុណ្ណោះ មានឮព័ត៌មានថា មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារអន្តរជាតិប៉ោយប៉េត ក៍ត្រូវប៉ាន់យ៉ាងខ្លាំង នឹងរឿងអនុញ្ញាតឲ្យ ពួកឈ្មួញនាំចូល នូវទំនិញគ្រប់ប្រភេទ តាមច្រករបៀង នៅពេលយប់ និងជាពិសេស ការអនុញ្ញាតឲ្យ ជនជាតិថៃរាប់សិបចូលមកលេងល្បែង តាមកាស៊ីណូនានា នៅក្នុងទឹកដីខ្មែរ ក្បែរព្រំដែន មជ្ឈដ្ឋានបានសំណូមពរឲ្យឯកឧត្តមនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើល ឬសូមកុំមើលរំលង នូវអំពើមិនប្រក្រតីរបស់ មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារ អន្តរជាតិប៉ោយប៉េត ដែលសព្វថ្ងៃគ្រប់គ្រង ដឹកនាំដោយលោក ស៊ឹម សំអាត បានធ្វើឲ ប្រជាពលរដ្ឋខឹងសម្បារ និងស្អប់ខ្ពើមខ្លាំងឡើងៗ ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនិងសម្លេងឆ្នោតនៅថ្ងៃមុខទៀត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *