លោក ស៊ុយ សែម ចុះពិនិត្យអាជីវកម្មរុករករ៉ែមាសនៅភ្នំព្រឹក របស់ក្រុមហ៊ុនភូយ៉ាង និងក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យខុសច្បាប់

ខេត្តបាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម បានចុះបំពេញបេសកម្មការងារ ត្រួតពិនិត្យនិងពង្រឹងឡើងវិញ នៃការធ្វើអាជីវកម្មរុករករ៉ែមាសនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង របស់ក្រុមហ៊ុនភូយ៉ាង និងក្រុមឈ្មួញរកស៊ីជីកកកាយរ៉ែមាសអាណាធិបតេយ្យខុស ច្បាប់ ក្រោយពីមានករណីបាក់ដីសង្កត់ និងបំផ្ទុះថ្មត្រូវស្លាប់កម្មកររ៉ែមាសជាបន្តបន្ទាប់កាលពីកន្លងទៅនេះនៅចំណុចរបស់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យខុសច្បាប់នៅចំណុចភ្នំព្រឹកនោះ ។

ការចុះបេសកម្មការងារពីសំណាក់រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅជចំណុចភ្នំព្រឹក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានណែនាំដល់ប្រធានក្រុមហ៊ុនភូយ៉ាង ដែលទទួលបានអាជ្ញាប័ណ្ណសិទ្ធិស្របច្បាប់រករុករ៉ែមាសនៅភ្នំព្រឹក ត្រូវអនុវត្ត និងបំពេញលក្ខណ្ឌឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់របស់ក្រសួងរ៉ែ និងថាមពលដែលបានដាក់ចេញកន្លងមកមានចំនួន៩ចំណុច គឺដើម្បី បញ្ចៀសបញ្ហាកុំឱ្យកើតមានផលប៉ះពាល់ដូចជាបរិស្ថាន ប៉ះពាល់ពលរដ្ឋនៅជុំវិញ និងប៉ះពាល់គ្រោះថ្នាក់ផ្សេងទៀត ដែលអនុវត្តមិនត្រូវតាមបច្ចេកទេស ។

លោកក៏បានលើកឡើងទៀតថា ការធ្វើអាជីវកម្មរ៉ែមាស ស្របច្បាប់គឺមានការបង់ពន្ធចូលរដ្ឋ ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ុន្តែការធ្វើអាជី វកម្មនោះធានាឱ្យបានកុំបង្កឱ្យមានបញ្ហាជាមួយពលរដ្ឋ និងប៉ះពាល់ផលប្រយោជន៍ ពលរដ្ឋជាដើម នោះ។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានលើកឡើងជុំវិញ នៃការធ្វើអាជីវម្មរ៉ែមាសអាណាធិបតេយ្យផងដែរ ។ លោកជម្រុញឱ្យមានការត្រួតពិនិត្យច្បាស់លាស់ កំណត់ព្រំប្រទល់រវាងដីក្រុមហ៊ុននិងដីពលរដ្ឋកំពុងធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យធ្វើយ៉ាងឱ្យមានការឯកភាពគ្នា ។

លោកក៏បានជម្រុញឱ្យក្រុមឈ្មួញធ្វើអាជីកម្មរ៉ែមាសអនាធិបតេយ្យខុសច្បាប់ ត្រូវទៅសុំច្បាប់អាជីវកម្មស្របច្បាប់ ដើម្បីងាយស្រួលខាងក្រសួងមានគ្រប់គ្រងច្បាស់លាស់ហើយចេញច្បាប់ជូន និងធ្វើការបង់ពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ ។

សូមបញ្ជាក់ថា នៅចំណុចភ្នំព្រឹក ត្រូវគេមើលឃើញថា ការធ្វើអាជីវកម្មរ៉ែមាស មានចំនួន២ក្រុម ដែលមានក្រុមឈ្មួញអាណាធិបតេយ្យខុសច្បាប់១ក្រុម និងក្រុមខាងក្រុមហ៊ុនភូយ៉ាង១ក្រុមដោយក្រុមហ៊ុនភូយ៉ាង ត្រូវគេនិយាយថា មានអាជ្ញាប័ណ្ណស្របច្បាប់ ។

ការធ្វើអាជីវកម្មរ៉ែមាសនោះដែរកន្លងមក គេសង្កេតឃើញខាងក្រុមអាណាធិបតេយ្យ ខុសច្បាប់បានប្រើប្រាស់កម្មករជីកលុងរករ៉ែមាសដាក់បំផ្ទុះរំសេវផ្ទុះខុសបច្ចេកទេសបណ្តាលឱ្យបាក់ដីសង្កត់ និងផ្ទុះថ្មត្រូវចំកម្មករស្លាប់ជាបន្តបន្ទាប់កាលពីកន្លងទៅនេះ ។ សកម្មភាព នៃការធ្វើអាជីវកម្មរ៉ែមាសក្រុមអាណាធិបតេយ្យខុសច្បាប់ក៏ត្រូវគេមើលឃើញថាគ្មានការបង់ពន្ធចូលរដ្ឋនោះទេ ហើយថែមទាំងបានបង្កប៉ះពាល់បរិស្ថាននោះផងដែរ ៕ ពាយព្យ

IMG_3293

IMG_3292

IMG_3285

Loading...

Leave a Reply

Your email address will not be published. Required fields are marked *