លោក ហុង សុខហួរ ត្រូវតុលាការកំពូលបន្តឃុំខ្លួន

ភ្នំពេញ: លោក សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ សម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ សម្រេចបន្តឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក្នុងពន្ធនាគារ និង តម្រូវឲ្យលោក ហុង សុខហួរ ប្រគល់កុំព្យូទ័រដែលជាឧបករណ៍សម្រាប់ស្រាវជ្រាវផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមក្លែងក្លាយ ជូនតុលាការជាកំហិត ។ សាលដីកានេះ បានប្រកាសចំពោះមុខលោក ហុង សុខហួរ និង មេធាវី ៕

de

Loading...

Leave a Reply

Your email address will not be published. Required fields are marked *