លោក ហុង សុខហួរ ត្រូវបានបញ្ជូនមកដល់តុលាការហើយ

ភ្នំពេញ ៖ស្ថិតក្នុងដៃជាប់ខ្នោះ អមដោយកម្លាំងនគរបាលជាច្រើននាក់ ស្លៀកឯកសណ្ឋានប្រដាប់ដោយកាំភ្លើងស្ទើរគ្រប់ដៃ ក្រៀកចុះពីលើរថយន្តស៊ីរ៉ែន សមាជិកព្រឹទ្ធសភាគណបក្សសមរង្សុី លោក ហុង សុខហួរ ត្រូវបានបញ្ជូនមកដល់តុលាការក្រុងភ្នំពេញ នៅម៉ោង ជិត៤រសៀល ថ្ងៃ១៥សីហា ២០១៥នេះ ក្រោយពីឡោមព័ទ្ធពេញ១យប់និងចាប់ខ្លួនកាលពីព្រឹកម៉ិញ ដោយកម្លាំងនគរបាលក្រុងភ្នំពេញ ក្រោយការបញ្ជាពីស្នងការលោកជូន សុវណ្ណ ។

ស្ទើរតែពេញមួយកំណាត់ថ្ងៃអ្នកសារព័ត៏មានជាង២០ស្ថាប័ន ខ្លះហូបបាយទឹកក្បែរអាគារតុលាការខ្លះខ្ចប់បាយយកមកបរិភោគក្នុងបរិវេណអាគារតុលាការ បានរងចាំនិងផ្តិតយករូបភាពសមាជិកព្រឹទ្ធសភាគណបក្សសមរង្សុី ខណ:មហាជនកំពុងទន្ទឹមរងចាំ ។

ជាមួយនិងការបញ្ជូនខ្លួនលោក ហុង សុខហ៊ួ មកតុលាការក្រុងភ្នំពេញ ក្រុមអ្នកតវ៉ាប្រមាណជាង១០នាក់ ក៍បានស្រែកទាមទារឱ្យមានការដោះលែងផងដែរ ។ ប៉ុន្តែត្រូវបានបំបែកចេញទៅវិញ ក្រោយពីកម្លាំងនគរបាលជាច្រើននាក់បានដាក់ពង្រាយនិងបង្កើនការពង្រឹងជាងពេលធម្មតា ។

សូមជំរាបថា ក្រោយប្រតិកម្មរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវបានរឹតបន្តឹងដោយកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ ខណ:ដែលបញ្ជាដោយជំហរឱ្យតាមចាប់ខ្លួន សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បន្ទាប់មកសមាជិកព្រឹទ្ធសភា គណបក្ស សមរង្សុី លោក ហុង សុខហួរ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន នៅវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ ខណ:ដែលលោក កំពុងស្ថិតនៅក្នុងភូមិគ្រឹះលេខ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយរត់គេចខ្លួនអស់រយ:ពេល២ថ្ងៃមកនេះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *