លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាកូតាគណបក្ស​សម រង្ស៊ីចេញសារភាព

ភ្នំពេញ​៖ កាលពីវេលា​ព្រឹក​ព្រលឹម​ម៉ោង ៦ ថ្ងៃ​សៅរ៍ ទី​១៥​ ខែសីហា​ ប៉ូលិស​បាន​ចូលចាប់​ខ្លួន​លោក​ហុង​សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី នៅផ្ទះ​របស់លោក យន្ត ថា​រ៉ូ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តបន្ទាយមានជ័យ ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១០៦A ផ្លូវ​២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ លោក​ត្រូវសមត្ថកិច្ច​នាំខ្លួនទៅកាន់ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ។ ​   ​

សមាជិកព្រឹទ្ធសភារូបនេះ ស្ថិតក្នុង​សំលៀកបំពាក់​អាវធំ ក្រវ៉ា​ត់ក មាន​ទាំង​ស្លាក​សញ្ញា​ព្រឹទ្ធសភា ត្រូវបាន​កម្លាំង​ប៉ូលិស ចាប់​ក្រៀក​ស្លាបសេក វ៉ៃខ្នោះ នាំ​ចេញពីផ្ទះ​របស់​អ្នកតំណាងរាស្ត្រ រុញ​បញ្ចូល​ឡាន​ឃ្លុប ដឹកចេញទៅយ៉ាងរហ័សរហូនជាទីបំផុត ​។

ជាមួយគ្នានោះដែរ ក៏មាន​ដំណឹង​ថា លោក ហុង សុខ​ហួរ ត្រូវបាន​បញ្ជូន​បន្តទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មុននឹង​បញ្ជូន​ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ ។​   ​

សមាជិកព្រឹទ្ធសភា លោក ហុង សុខ​ហួរ ត្រូវបាន​ប៉ូលិស​តាមរក​ចាប់ខ្លួន ចាប់តាំងពី​ព្រឹក​ថ្ងៃទី​១៣ សីហា បន្ទាប់ពី​លោក ហ៊ុន សែន បានប្រកាសថា សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា ​វៀតណាម ​៕

 

ddwe

Loading...

Leave a Reply

Your email address will not be published. Required fields are marked *