លោក ហ៊ុនម៉ាណែត អញ្ជើញប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា ២០១៦-២០១៧ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ លោក ហ៊ុនម៉ាណែត អញ្ជើញប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា ២០១៦-២០១៧ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយនៅក្រុងសៀមរាប, ថ្ងៃអាទិត្យ ទី ១៩ វិច្ឆិកា ២០១៧។

១. សូមចូលរួមអបអរសាទរ និងសូមសម្តែងមោទនភាពជាមួយក្រុមគ្រួសារ និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យក្នុងការសិក្សា។សិស្សានុសិស្សជំនាន់នេះមានការវិវឌ្ឍល្អទាំងផ្នែកកាយសម្បទានិងសតិបញ្ញាបានល្អប្រសើរ។ សូមពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់សិស្សានុសិស្សទាំងអស់ ដែលបានទទួលជ័យលាភីនៅថ្ងៃនេះ

២. សមិទ្ធិផលដែលទទួលបានថ្ងៃនេះគឺជាសមិទ្ធិផលមួយជីវិតព្រោះនេះជាការរួមគ្នាបង្កើតសមិទ្ធិផលសម្រាប់ប្រទេសជាតិ ចូលរួមបង្កើតឱកាស បង្កើតសមត្ថភាពនិងសក្តានុពលរបស់សិស្សានុសិស្សដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិនិងទតួលខុសត្រូវលើខ្លួនឯងនិងគ្រួសារ

៣. ប្អូនៗដែលទទួលលទ្ធផលថ្ងៃនេះគឺជាមោទនភាពនិងគុណភាពដែលនេះគឺជាគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាដែលយើងបានទាំងគុណភាពនិងបរិមាណនិងជាការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស។ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវសិទ្ធិសម្រេចចិត្តដោយខ្លួនឯងទាំងក្នុងការសិក្សានិងក្នុងជីវិត ព្រោះនេះគឺជាដំណាក់កាលបំបែកផ្លូវនៅក្នុងជីវិត។

៤. ប្រទេសមានសុខសន្តិភាពសិស្សានុសិស្សមានឱកាសច្រើនណាស់ទាំងការសិក្សានិងការងារស្របពេលប្រទេសជាតិមានការរីកចម្រើនពីមួយឆ្នាំទៅមួុឆ្នាំព្រោះបើគ្មានស្ថេរភាព សន្តិភាព យើងក៏គ្មានឱកាសអ្វីទាំងអស់ហើយប្រជាជនក៏មិនអាចរស់នៅសុសាន្តនោះទេ

៥. ការសម្រេចចិត្តហើយកុំបោះបង់ព្រោះការសម្រេចចិត្តរៀនជំនាញណាក៏ល្អដែរអោយតែការសម្រេចចិត្តនោះច្បាស់លាស់ហើយខិតខំតស៊ូឱ្យសម្រេចបានជោគជ័យដើម្បីចាប់យកឱកាសការងារប្រកបដោយភាពជឿជាក់លើខ្លួនឯង។

៦. ក្មួយសិស្សានុសិស្សដែលត្រូវបញ្ចប់ការសិក្សានៅពេលនេះត្រូវជ្រើសរើសជំនាញ ត្រូវខិរខំប្រឹងប្រែងតស៊ូនៅក្នុងការសិក្សានិងការងារដើម្បីក្លាយជាយុវជនម្នាក់ជាធនធានសម្រាប់ប្រទេសជាតិដែលនេះគឺជាការផ្តល់ឱកាសសម្រាប់ក្មួយៗ។

៧. សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសនៅក្នុងការរៀនសូត្រ សូមអរគុណលោកគ្រអ្នកគ្រូ អាណាព្យាបាលដែលបានចំណាយពេលវេលានិងកម្លាំងញើសឈាមបង្ហាត់បង្រៀននិងចិញ្ចឹមបីបាច់ថែរក្សាក្មួយៗក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋនិងធនធានល្អសម្រាប់ប្ទេសជាតិ៕

 

Loading...