លោក ហ៊ុន ម៉ាណែត៖ កក្តាបីយ៉ាង នាំឲ្យមានសមិទ្ធផលកើតឡើងដ៏ច្រើន ទូទាំងប្រទេស

ខេត្តបន្ទាយមានជ័យ៖ លោក ហ៊ុនម៉ាណែត បានថ្លែងថា មានកក្តាចំនួន៣ ដែលជាមូលហេតុនាំឲ្យបានសមិទ្ធផល កើតឡើងព្រោងព្រាតពាសពេញផ្ទៃប្រទេស នាបច្ចុប្បន្ន គឺ ទី១ការចូលរួមចំណែក របស់ប្រជាពលរដ្ឋ ទី២ ជីវភាពនិងទី៣ កក្តាសុខសន្តិភាព។ ការថ្លែងបែបនេះ របស់លោក បានធ្វើក្នុងឱកាសអញ្ជើញ កាត់ខ្សែបូរ សម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានា និងបើកបវេសនៈកាលឆ្នាំសិក្សាពុទ្ធកៈបឋមសិក្សា ក្នុងវត្តប្រសាទស្រះកណ្តាលហៅវត្តខ្ចាស់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ ទី៥ខែឧសភាឆ្នាំ២០១៨កន្លងទៅ ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលទាំងនេះអាចកើតឡើងបានដោយមានកត្តាចំនួនបី ដែលទី១-ប្រជាជនខ្មែរយើងមានចិត្ត គឺមានចិត្តក្នុងការចូលរួមចែករំលែកកសាងសមិទ្ធផលផ្សេងៗទូទាំង្រទេស ទី២-ជីវភាពដែលបង្ហាញថាបច្ចុប្បន្នប្រជាជនមានលទ្ធភាពចូលរួម បើគាត់គ្មានជីវភាពទោះបីជាគាត់មានទឹកចិត្តក៏មិនមានលទ្ធភាពចូលរួមបានដែរ និងទី៣-កត្តាសុខសន្តិភាព ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍគ្រប់វិស័យ កត្តាទាំងនេះហើយដែលធ្វើអោយប្រទេសយើងដើរទៅមុខលឿនក្នុងមោទនភាពមហាគ្រួសារខ្មែរ ។

លោកបន្តថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំស្របតាមគន្លងព្រះពុទ្ធសាសនាដោយការធ្វើបុណ្យធ្វើអំពើល្អដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ កត្តានេះហើយដែលធ្វើអោយប្រជាជនទុក្ខចិត្តនិងបន្តផ្តល់ការគាំទ្ររហូតជិត៤០ឆ្នាំ ព្រោះយើងមិនអាចយកកាំភ្លើងទៅភ្ជុងឬគំរាមកំហែងប្រជាពលរដ្ឋដើម្បីអោយគាត់គាំទ្រយើងនោះទេ។ សម្តេចតេជោចេញទៅក្រៅប្រទេសអំពាវនាវអោយអ្នកវិនិយោគមកក្នុងស្រុកជួយអភិវឌ្ឍ និងបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ ដែលខុសពីអ្នកប្រឆាំងមួយចំនួននៅក្រៅប្រទេសដើម្បីចង់អោយប្រជាជនខ្មែរស្អប់រាជរដ្ឋាភិបាល បានដើរបំផុសអោយបរទេសផ្តាច់ជំនួយ បិទទីផ្សារនាំចេញសម្លៀកបំពាក់កម្ពុជា ទាំងដែលគេដឹងថាអ្នករងគ្រោះពិតប្រាកដគឺពលករ និងប្រជនខ្មែរទាំងមូល។ វត្តអារាមបានដើរតួយ៉ាងសំខាន់ចូលរួមចំណែកក្នុងការអប់រំអោយមនុស្សអោយធ្វើអំពើល្អ ដែលខុសពីសម័យប៉ុល ពត ទីវត្តអារាមត្រូវបានគេយកធ្វើជាកន្លែចិញ្ចឹមសត្វ ឃុំឃាំង និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ ។ នៅទីនេះសមិទ្ធិផលបានកើតឡើក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព យើងបានធ្វើពិធីដាក់សម្ពោធដោយមានការចូលរួមអបអរសាទរពីប្រជាលរដ្ឋពុទ្ធបរិស័ទ្ធយ៉ាងច្រើន ដែលខុសពីជំនាន់មុននៅទីកន្លែងនេះជាសមរភូមិប្រយុទ្ធគ្នារខ្លាំងរវាងខ្មែរក្រហម។

លោក បានគូសបញ្ជាក់ថា ទោះបីជាសម្តេចតេជោមិនបានចុះមកដោយផ្ទាល់មែន ប៉ុន្តែលោកបានចាត់ក្រុមការងារអោយចុះគ្រប់កន្លែងទូទាំងប្រទេសដើម្បីជួយមើលពីតម្រូវការរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានហើយដើម្បីផ្តល់ភាពងាយស្រួលនិងកាន់តែនៅកៀកជាមួយប្រជាពលរដ្ឋ សម្តេចបានប្រើប្រព័ន្ធហ្វេសប៊ុក ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហាផ្សេងៗជូនដល់សម្តេចផ្ទាល់ ។ ដូច្នេះយើងគូរមានមោទនភាពក្នុងនាមជាជនជាតិខ្មែរដែលពីអីតកាលយើងធ្លាប់មានសង្គ្រាម តែយើងអាចរួបរួមគ្នារស់នៅជាមួយគ្នាដោយមិនប្រកាន់អតីតកាល គឺដើម្បីស្ថេរភាពសន្តិភាពនិងអភិវឌ្ឍកសាងសមិទ្ធផលដើម្បីកូនចៅយើងជំនាន់ក្រោយជាមួយគ្នា។ យើងកសាងបានប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេ សម្តេចតេជោ នៅតែបន្តខិខំគ្រប់បែបយ៉ាងដើម្បីប្រជាជនកាន់តែរីកចម្រើនទៅមុខបន្តទៀត ។

លោកបញ្ជាក់បន្ថែមថា សម្តេចតេជោ មិនបណ្តោយឱ្យអ្នកណាម្នាក់បង្វិលប្រទេសអោយធ្លាក់ក្នុងសង្គ្រាមម្តងទៀតនោះទេ។ ទោះបីជាអ្នកនយោបាយមួយនោះខិតខំបំផុសអោយប្រជាពលរដ្ឋទៅចូលរួមក្នុងចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់យ៉ាងណាក៏ដោយ ក៏មិនទទួលបានជោគជ័យដែរដោយសារតែប្រជាពលរដ្ឋបានមើលឃើញ និងយល់ច្បាស់អំពីំពើល្អរបស់រដ្ឋាភិបាល ពិសេសតម្លៃនៃសន្តិភាព ហើយផ្ទុយទៅវិញអ្នកបំផុសអោយមានចលនានោះមិនដែលទទួលខុសត្រូវដោយទុកអោយអ្នកគាំទ្រអំពើខុសច្បាប់របស់ខ្លួនជាប់ទោស តែខ្លួននៅសោយសុខឯក្រៅប្រទេស ក្នុងថឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន ថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ជាតិ ក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ដែលបានខិតខំជួយដោះស្រាយបញ្ហានិងតម្រូវការរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ ៕

Loading...