លោក ហ៊ុន ម៉ាណែត៖ គ្មានអ្នកដឹកនាំណា ដែលចង់បំផ្លាញនូវអ្វី ដែលខ្លួនបានខិតខំស្វែងរក ដោយលំបាកនោះទេ

ខេត្តកំពត ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្តេចអគ្គមហាសេនាបតិយ តេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបុព្វហេតុស្រលាញ់ជាតិ និងប្រជាជន ប្រមុខថ្នាក់ដឹកនាំប្រទេស បានលះបង់អ្វីៗគ្រប់យ៉ាង និងខិតខំជំនះរាល់ការលំបាកស្វែងរកសន្តិភាពសង្រ្គោះជីវិតប្រជាជន ការពារបូរណភាពដែនដី និងកសាងប្រទេស ដេីម្បីប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

ដូច្នេះ គ្មានអ្នកដឹកនាំណា ដែលចង់បំផ្លាញនូវអ្វីដែលខ្លួនខិតខំស្វែងរកដោយលំបាកនោះទេ ហេីយក៏គ្មានហេតុផលណាចង់អោយប្រជាពលរដ្ឋរបស់ខ្លួនរស់នៅដោយលំបាកដែរ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានធ្វេីគ្រប់បែបយ៉ាងដេីម្បីអោយប្រជាពលរដ្ឋនិងកូនចៅប្រជាពលរដ្ឋរស់នៅបានសុខនិងមានជីវភាពធូរធារ។

នៅក្នុងពិធីកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ទផលនានា ក្នុងវត្ត យសមន្រី្ត នៅភូមិព្រៃឈេីទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត នាព្រឹកចន្ទ័ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយខ្លះ រួមនិងបក្យពួករបស់គេ បាននិយាយលួងលោម មកសន្យា ហេីយចុងក្រោយធ្វើមិនបាន មិនកេីត រួចហេីយក៏ទៅបាត់ ដោយបន្សល់តែការសន្យាចោលតែប៉ុណ្ណោះ។

លោក បន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនបានសន្យាទេ គឺលោកធ្វេីដោយខ្លួនលោកផ្ទាល់ និយាយពិត ធ្វេីពិត កសាងពិត ឧបត្ថមពិតៗ ហេីយក៏បានចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី នេះហេីយគឺជាគោល នយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វេីអោយប្រជាពលរដ្ឋមានសុខសន្តិភាព។

ដូច្នេះក្នុងន័យនេះការពង្រឹងសុខដុមនីយកម្មសាសនា គឺជាកាតព្វកិច្ចការចាំបាច់ចំពោះមុខមួយ ដែលរាជរដ្ឋាភិបាលបានបន្តកិច្ចខិតខំប្រឹងប្រែង ព្យាយាមអនុវត្តគ្រប់កាលៈទេសៈ ក្នុងនោះត្រូវធ្វេីអោយគ្រប់ជនជាតិ និងសាសនិកទាំងអស់នៅកម្ពុជា អនុវត្តកាតព្វកិច្ចជាតិដូចៗគ្នា គឺរួបរួមសាមគ្គី ស្នេហាជាតិ និងគោរពតាមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរាជរដ្ឋាភិបាលតែមួយ ស្របតាមបាវរចនាជាតិ សាសនា ព្រះមហាក្សត្រ៕

Loading...