លោក ហ៊ុន ម៉ាណែត នាំយកអាវរងារជាងពីរម៉ឺនចែកជូនកងកម្លំាងប្រដាប់អាវុធទាំងបីប្រភេទក្នុងទិសយោធភូមិភាគទី៤នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ. ឯកឧត្ដមហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញនាំយកអាវរងាជាងពីរមុឺនអាវ ចែកជូនកងកម្លំាងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងទិសយោធភូមិភាគទី៤ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០២០។

បន្ទាប់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ពៅ ហេង មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអានសន្ទរកថាស្វាគមន៍ រួចមកឯកឧត្តមហ៊ុន ម៉ា ណែត.បានចែកអាវរងារ ជូនកងកម្លាំងចំណុះ យោធភូមិភាគ ទី៤ មានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សៀមរាប. ឧត្តរមានជ័យ .និងព្រះវិហារ និងកងពលតូចលេខ៤១ លេខ៤២  ។

ដោយឡែកកងពលធំអន្តរាគមន៍លេខ២ និងលេខ៣ ចំណុះផ្ទាលបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងនោះក៍មានមេបញ្ជាការកងរាជអាវុធហត្ត និង ស្នងការនគរបាលខេត្តទាំង៤ នៅទិសយោធភូមិភាគទី៤ អញ្ជើញមកទទួលផងដែរ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមម្ចាស់ផ្ទះ និងជាអ្នករៀបចំពិធីនៅទីតាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត

ចំពោះសម្តេចតេជោ នាយឧត្ដមសេនីយ៍ផ្កាយមាស៥ ផុតលេខ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ និងសម្តេចកិត្តិបណ្ឌិប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ដល់ការរស់នៅរបស់កងយោធពលខេមរភូមិន្ទ ខែភ្លៀងសម្តេចផ្តល់ជូនអាវភ្លៀង ខែរងារសម្តេចផ្តល់ជូនអាវរងា។

ឯកឧត្តមហ៊ុន ម៉ាណែត បានមានប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ដល់កងកម្លាំងដែលឈរជើង ទិសទី១ទី២និងទី៣ និងបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ដល់ងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ការពារ បូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថេរភាពរបស់ប្រទេសជាតិ និងសូមអគុណចំពោះការយកចិត្តទុកដាក់ របស់កងកម្លាំង ចំពោះ ការជួយដល់ បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនជួយសង្រ្គោះនិងដោះស្រាយស្បៀងអាហារជូនប្រជាពលរដ្ឋ។

ឯកឧត្តមហ៊ុន ម៉ាណែត.បានក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ ឲ្យមានវិធានការទប់ស្កាត់ការឆ្លងរីករាលដាល មេរោគ កូវីដដើម្បីចៀសវាងការឆ្លងមេរោគ គឺដើម្បីអង្គភាព ដើម្បីគ្រួសារ និងសហគម កាត់បន្ថយការជួបជុំ ឬចូលរួមក្នុងពិធីសាសនាផ្សេងៗ ពាក់ម៉ាស មានអានាម័យស្អាតជានិច្ច៕

 

 

Loading...