លោក ហ៊ុន ម៉ាណែត នាំយកអំណោយ សម្តេច តេ ជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគលជូម កងទ័ពនិងគ្រូសារកងទ័ព នៃសាលាពលទាហានទី៤ ចំណុះឱ្យភូមិភាគទី៤

ខេត្តសៀមរាប ៖ ស៊ីម៉ង់ត៍១០តោនត្រូវបានប្រគល់ជូន សាលាពលទាហានទី៤ចំណុះយោធភូមិភាគទី៤ និងនិងម៉ូទ័រមួយគ្រឿងត្រូវបានប្រគល់ជូនសាលាពលទាហានទី១ ចំណុះយោធភូមិភាគទី១ ដែលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានមានប្រសាសន៍ថា ជំនួសមុខអោយនាយទាហាន នាយទានហានរង និងពលទាហាន ក្នុងសាលាទាំងអស់ លោកពិតជាសប្បាយរីករាយណាស់ ដែលបានទទួលបានអំណោយរបស់សម្តេច ដែលជាសម្ភារៈសំណង់ ស្របពេលដែល សាលាកំពុងត្រូវការជាចាំបាច់ក្នុងរៀបចំសាងសង់អគារស្នាក់នៅរបស់ទ័ពក្នុងសាលា។

លោកឧត្តមសេនីយ៍ត្រីពៅ សំអាត នាយកសាលាពលទាហានទី១ ក៍បានមានប្រសាសន៍ថា ការផ្តល់រថយន្តមួយគ្រឿងនេះគឺការឆ្លើយតបនឹងការស្នើសុំដើម្បីបំពេញតម្រូវការចំពោះមុខក្នុងការដឹកជញ្ជូនទ័ពនិងប្រើប្រាស់នៅក្នុងការហ្វឹកហ្វឺនក្នុងអង្គភាព។

លោកឧត្តមសេនីយ៍ត្រី នាយកសាលាពលទាហានទាំង០២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតដែលជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

គួររំលឹកផងដែរថា ការប្រគល់អំណោយខាងលើបានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធាន គណកម្មការជ្រើសរើសពលទាហាន បំពេញក្របខណ្ឌយោធភូមិភាគទី១ចុះពិនិត្យការងារហ្វឹកហ្វឹន និងជីវភាពជាក់ស្តែង របស់សិក្ខាកាមជាពលទាហាន ព្រមទាំងបានផ្តល់ថវិកាដែលជាអំណោយសម្តេចតេជោចំនួន៥លានរៀលសម្រាប់សាលាចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ។

សូមបញ្ជាក់ថាការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ មធ្យោបាយដឹកជញ្ជូននិងសម្ភារៈបរិក្ខាផ្សេងៗជាច្រើនទៀតជូនចំពោះសាលានាយទាហានខាងលើគឺជាការគិតគូយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

ដោយឡែកការផ្តល់អំណោយទាំងនេះក៍ជាការយកចិត្តទុកចំពោះការហ្វឹកហ្វឺនរបស់ពលទាហានដែលទើបជ្រើសរើសថ្មីបំពេញក្របខណ្ឌភូមិភាគ១ផងដែរ៕

Loading...