លោក ហ៊ុន ម៉ានី ផ្តើមសំណេរយ៉ាងខ្លី តែមានអត្ថន័យ ជ្រាបពេញបេះដូងកុមារកំព្រាអង្គការផ្ទះបាយកុមារ

(ភ្នំពេញ ) តាមរយៈទំព័រហ្វេសប៊ុកផេក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ភរិយា បានសម្តែងនូវការនឹករលឹកយ៉ាងខ្លាំង ចំពោះកូនក្មួយ កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងអង្គការផ្ទះបាយកុមារ ។ ពីព្រោះទីនោះបានបន្សល់ទុកនូវស្នាមញញឹមនិងក្តីសង្ឃឹមជាច្រើន សម្រាប់កុមារគ្រប់ៗ ដោយភាពស្និតស្នាលដូចជាគ្រួសារតែមួយ ក្នុងឱកាសថ្ងៃបុណ្យណូអែលឆ្នាំនេះ ។

លោក ហ៊ុន ម៉ានីបានផ្តើមសរសេរសំណេរខ្លីមួយ បង្ហោះនៅលើបណ្តាញសង្គមរបស់លោក ដោយមកជាមួយនឹងរូបថតអនុស្សាវរីយ៍ ប៉ុន្មានសន្លឹកកាលពីឆ្នាំចាស់។ សារទាំងនេះបើទោះបីលោក និងភរិយាមិនបានទៅជួបជុំក្មួយៗកូនៗទាំងក៏ពិតមែន បានផ្តល់នូវថាមពលកម្លាំងចិត្ត យ៉ាងជាក់ប្រាកដ និងក្តីសង្ឃឹមទៅថ្ងៃអនាគត របស់កុមារទាំងនេះ។
សំណេរដ៏មានអត្ថន័យ របស់លោកហ៊ុន ម៉ានី សម្រាប់កុមារកំព្រាទងនឹង មានអត្ថន័យដើមដូចតទៅ៖ ជារៀងរាល់ឆ្នាំ ពួកយើងតែងតែបានជួបជុំគ្នាចែករំលែកក្តីស្រលាញ់ និងភាពសប្បាយរីករាយជាមួយកូនៗនៅអង្គការផ្ទះបាយកុមារ។

ឆ្នាំនេះដោយសារជំងឺកូវីដ ១៩ មិនទាន់សាបរលត់បាត់អស់ បានធ្វើឱ្យយើងមិនអាចរៀបចំកម្មវិធីជួបជុំគ្នាបាន។ ប៉ាម៉ាក់ និងបងៗទាំងអស់គ្នាមានសេចក្តីនឹករឭកដល់កូនៗទាំងអស់គ្នាយ៉ាងខ្លាំង ហើយពិតជាចង់ជួបគ្នាឆាប់ៗនេះណាស់។ ទោះជាយ៉ាងណាក្តី ប៉ាម៉ាក់ និងបងៗក៏បានរៀបចំកាដូ និងអាហារចែកដល់កូនៗនៅតាមកន្លែងរស់នៅផងដែរ។ ប៉ាម៉ាក់សង្ឃឹមថាកូនៗនឹងទទួលបានភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ។

សូមកូនទាំងអស់គ្នាថែរក្សាសុខភាព អនុវត្តវិធានអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ៕

Loading...