លោក ឡុង ឌីម៉ង់ ៖ ករណីអគារបូឌិញ សាលារាជធានីមិនដែលមានគំនិតបណ្តេញប្រជាពលរដ្ឋចេញនោះទេ

អ្នកនាំសាលារាជធានីភ្នំពេញបញ្ជាក់ថា ករណីអគារបូឌិញ សាលារាជធានីមិនដែលមានគំនិតស្មោកគ្រោកប្រើប្រាស់ មហន្តរាយដើម្បីបណ្តេញប្រជាជនចេញនោះទេ។

លោក ឡុង ឌីម៉ង់ បានលើកឡើងថា បន្ទាប់ពីមានការតវ៉ាពីអ្នករស់នៅអគារបូឌិញ អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីជំនាញ បានចុះពិនិត្យ និងសម្រេចផ្អាកការដ្ឋានសំណង់ នៅជាប់ខាងត្បូងអគារបូឌិញដែលត្រូវបានគេអះអាងថា បានបុកគ្រឹះ បង្កឲ្យប្រេះស្រាំអគារបូឌិញ។

លោក ឡុង ឌីម៉ង់ បដិសេដថាករណីនេះមិនជា ល្បិច ឬគំនិតរបស់សាលារាជធានីទេ ហើយមន្ត្រីជំនាញបានណែនាំឲ្យការដ្ឋាននោះ បន្ថែមលក្ខណៈបច្ចេកទេសមួយចំនួន ដើម្បីធានាកុំឲ្យប៉ះពាល់ដល់អគារចាស់ទ្រុឌទ្រោមនោះ ដែលរហូតដល់ពេលនេះ ការត្រួតពិនិត្យលើការដ្ឋានសំណង់ និងស្នាមប្រេះអគារបូឌិញ មិនទាន់ចេញជាលទ្ធផលនៅឡើយទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *