លោក អូបាម៉ា គាំទ្រលោកស្រី គ្លីនតុន ជាបេក្ខភាពប្រធានាធិបតីពេញទី

ប្រធានាធិបតីអាមេរិក លោកបារា៉ក់ អូបាមា ដែលជិតផុតអាណត្តិ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ បានថ្លែងគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប្រធានាធិបតីអាមេរិក ក្រោយពីលោកចុះចេញពីតំណែងនោះ ។ លោកស្រី គ្លីនតុន ទើបតែទទួលបាន​សំឡេងគាំទ្រលើលលប់ឈ្នះគូប្រជែងរបស់លោកស្រី គឺលោក Bernie Sanders មកពីគណបក្សប្រជាធិបតេយ្យដូចគ្នា ។

លោកអូបាម៉ា បានថ្លែងតាមរយៈវីដេអូមួយថា ពលរដ្ឋអាមេរិករាប់លាននាក់បានពន្លឺសំឡេងយ៉ាងខ្លាំងរបស់ពួកគេទៅហើយ ហើយថ្ងៃនេះ ខ្ញុំចង់បញ្ចូលសំឡេងរបស់ខ្ញុំជាមួយពួកគេផងដែរ ។

ការប្រកាសគាំទ្ររបស់លោកអូបាម៉ា គឺជាការរំពឹងទុកជាយូរមកហើយរបស់លោកស្រីគ្លីនតុន ដោយសារថា លោកអូបាម៉ា ជា​អ្នក​នយោបាយដែលមានប្រជាប្រិយបំផុតក្នុងសហរដ្ឋអាមេរិក ។ ជនជាតិស្បែកខ្មៅ យុវជនស្នេហាសេរីភាព សុទ្ធតែស្រឡាញគាំទ្រ​លោកអូបាម៉ាជានិច្ច ។

លោកស្រី គ្លីនតុន ឈានចូលដល់វ័យ៦៨ឆ្នាំហើយ ហើយបានព្យាយាមធ្វើឲ្យប្រវត្តិសាស្ត្រអាមេរិកមានការកែប្រែ គឺមានស្ត្រីជា​​ប្រធានាធិបតីដំបូងគេបំផុត ។ ប៉ុន្តែទោះបីយ៉ាងណា លោកស្រីគ្លីនតុន ប្រឈមជាមួយការប្រកួតប្រជែងពីបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ គឺមហាសេដ្ឋី ដូណាល់ ត្រាំផងដែរ ។ លោក ត្រាំ ជាបេក្ខភាពឈានមុខគេ នៅក្នុងគណបក្សសាធារណរដ្ឋ ហើយដែលរំពឹងថា នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ ៕

us-president-barack-obama

Loading...

Leave a Reply

Your email address will not be published. Required fields are marked *