លោក អៀង អូននី អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយសំណូមពរជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ លោក អៀង អូននី អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយសំណូមពរជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការសាធារណៈ និងតាមរយៈហ្វេសប៊ុកផ្លូវការរដ្ឋបាលរាជធានីភ្នំពេញ។

សំណូមពរ ៣សំខាន់ ដែលត្រូវបានចុះពិនិត្យ និងដោះស្រាយរួមមាន៖
– ករណីស្នើសុំស្ថាបនាផ្លូវលេខ១៩៧៤ និងផ្លូវលេខ១៩៧៨ (សម្រេចរុះរើរបង បើកផ្លូវឡើងវិញ)

– ករណីពលរដ្ឋ ៤១៨គ្រួសារ ក្នុងសហគមន៍នគរថ្មី ភូមិវិមានទ្រុងមាន់ សង្កាត់ក្រាំងធ្នង់ ស្នើសុំលុបប្លង់ LMAP ពង្រីកផ្លូវ (សម្រេចលុបប្លង់LMAP រក្សាផ្លូវចាស់)

– ករណីបញ្ហាសំណង់ខុនដូStar City (ពិនិត្យឃើញការសាងសង់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ស្នើរក្សាផ្លូវថ្មើរជើងសម្រាប់សាធារណៈ)៕ សុមេធ

រូបភាព៖ រដ្ឋបាលសាលារាជធានី

Loading...