លោក អ៊ិត សំហេង ៖ វេជ្ជបណ្ឌិត ទើបបញ្ចប់ការសិក្សាតែគ្មានការងារធ្វើ អាចទៅធ្វើជាគ្រូ នៅតាមរោងចក្រ បាន

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រី្ដក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា និស្សិតពេទ្យ ដែលទើបបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិត ប៉ុន្តែមិនមានការងារធ្វើ អាចទៅទំនាក់នង ជាមួយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ ដើម្បីទទួលបាន ការងារធ្វើនៅតាម រោងចក្រ សហគ្រាសផ្សេងខណៈដែលសហគ្រាសទាំងនោះត្រូវការគេូពេទ្យ ប្រចាំការ ប្រមាណ១២ភាគរយ ។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា របស់និស្សិត របស់សាកលវិទ្យាល័យ មួយកន្លែង ក្នុងរាជធានីភ្នំពេញ។

លោក រដ្ឋមន្រ្ដីក្រសួងការងារ បានលើកឡើងថា បច្ចុប្បន្ន សហគ្រាស មួយចំនួនកំពុងតែត្រូវការគ្រូពេទ្យ ដែលមានជំនាញពិតប្រកដ ទៅធ្វើការក្នុងក្រុមហ៊ុន របស់ពួកគេ ដូច្នេះបើនិស្សិតពេទ្យយើង មិនទាន់មានការងារធ្វើទេ គូទៅសាកសួរ នៅនាយដ្ឋានពេទ្យ ការងារ យើងនិងជួយសម្រួល ព្រោះនិស្សិតរៀនជំនាញផ្នែកនេះ ជាធនធានមនុស្សសំខាន់ផ្នែកសុខភាព គឺបានរួមចំណែកដ៏សំខាន់ ដល់សង្គមជាតិ។

តាមរបាយការណ៍ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា ក្នុងចំណោមសហគ្រាស វាយណៈភ័ណ្ឌ ដែលបានសហការជាមួយក្រសួងការងារ ជាង១.២០០សហគ្រាស នោះ កំពុងខ្វះគ្រូពេទ្យ ប្រចាំការ ប្រមាណ១២% ដែលជាឱកាសល្អ សម្រាប់គ្រូពេទ្យថ្មីៗ អាចដាក់ពាក្យសុំចូល បម្រើការងារ អាចបានការងារធ្វើបាន តាមជំនាញវិជ្ជជីវៈ បន្ទាប់ពីខ្លួនបញ្ចប់ការសិក្សា នៅក្នុងសាលានោះ ហើយក៏អាចរកប្រាក់ចំណូល ទ្រទ្រងជីវភាពគ្រូសារបានផងដែរ៕

 

Loading...