លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជួបសំណេះសំណះសំណាល ជាមួយក្រុមអ្នកសារព័ត៌មានប្រចាំខេត្តរតនគិរី គ្រាដែលក្រុមការងារចំពោះកិច្ចបានចុះបំពេញភារៈកិច្ចបើកការស្រាវជ្រាវប្រមូលផ្តុំទឡ្ហីករហេតុក្នុងរឿងក្រុមឈ្មួញវាយកំទេចរថយន្តអ្នកកាសែតក្រោមការចាត់តាំងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ខេត្តរតនគិរី៖ ប្រធានគណៈប្រតិភូ ចំពោះកិច្ច លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអញ្ជើញមក

បំពេញបេសកកម្មក្នុងទឹកដីខេត្តរតនគិរី ដើម្បីបើកការអង្កេត ស្រាវជ្រាវលើករណីសំណើរសូមអន្តរាគមន៍ របស់ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មាន
និងជាប្រធានសមាគមន៍អ្នកសារព័ត៌មានអាស៊ាន ប្រចាំកម្ពុជា ក្នុងដំណើររឿង មានក្រុមឈ្មួញមួយក្រុមក្នុងខេត្តរតនគិរី ប៉ុនប៉ងធ្វើមនុស្សឃាត មកលើអ្នកសារព័ត៌មាន
និងវាយកំទេចរថយន្តអ្នកសារព័ត៌មាន ប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើុនសៃ ខេត្តរតនគិរី។

ក្នុងឱកាសនៃការចុះបំពេញភារកិច្ច របស់ប្រធានគណៈប្រតិភូ ចំពោះកិច្ចខាងលើ អស់រយៈពេល១ថ្ងៃ ថ្ងៃទី១៥ខែកុម្ភ:នេះ រួចមក នៅព្រឹកថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៧នេះ
នៅក្នុងបរិវេណ មន្ទីរព័ត៌មានខេត្តរតនគិរី លោក អ៊ុក គឹមសេង ប្រធានគណៈប្រតិភូ អមដំណើរដោយ មន្ត្រីជាច្រើនរូបទៀត រួមទាំងសមាគមន៍អ្នកកាសែត និង ក្លឹបអ្នកកាសែតប្រចាំកម្ពុជា បានឈ្លៀតឱកាសជួបជុំជាមួយ អ្នកសារព័ត៌មានប្រចាំខេត្តរតនគិរី ប្រមាណចំនួន៥១នាក់នៅទូទាំងខេត្ត ដើម្បីសំណេះសំណាលដោយបានសួរសុខទុក្ខ និងផ្តល់ឱកាសអោយអ្នកសារព័ត៌មានបានឆ្លើយឆ្លង និងបញ្ចេញមតិ យោបល់ ក្នុងការសាកសួរក្នុងដំណើរកាលដែលលោកបានចុះអញ្ជើញមកបំពេញភារៈកិច្ច ក៍ដូចបើកអោយមានការថ្លែងអោយដឹងនូវផលលំបាក និងបញ្ហាផ្សេងៗដែលអ្នកសារព័ត៌មានមកបំពេញបេសកកម្មក្នុងខេត្តរតនគិរី បានលើកឡើងយកមកធ្វើការបង្ហាញជូន និងបានផ្តល់នៅដំបូន្មាន ណែនាំដើម្បីទទួលបាននូវគុណតម្លៃក្នុង និងការតម្រង់ទិស ការបំពេញភារកិច្ចបន្ត អោយមានសេចក្តីថ្លៃថ្នូរ និងក្រមសីលធម៍ ប្រកបដោយវិជ្ជាជីវៈជាប្រយោជន៍ដល់ប្រទេសជាតិ។
លោក ប្រធាន បានសង្កត់ធ្ងន់ថាៈជុំវិញការបើកសើុបអង្កេតស្រាវជ្រាវ លើដំណើររឿង លោក សុខសុវណ្ណ និងអ្នកសារព័ត៌មានដែលជួបបញ្ហាកន្លងមកនោះ មិនអាចទាន់បង្ហាញបានពីលទ្ធផលនៅឡើយទេ ដោយលោក បានបញ្ជាក់ថាៈ រឿងនេះរង់ចាំប្រធានសមាគមន៍អ្នកា សែត ក្លឹមអ្នកកាសែត និងមន្ត្រី របស់លោក ប្រមូលបណ្តឹងឯកសារដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បី លោក រដ្ឋមន្ត្រីក្រសួង សម្រេចសិន ទើបអាចដឹងពីលទ្ធផលយ៉ាងណាជាក្រោយ ។

ជាមួយនិងការជួបសំណេះសំណាលនេះដែរ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៍បានថ្លែងថាៈ សម្រាប់ខេត្តរតនគិរី មានអ្នកសារព័ត៌មានចុះមក
បំពេញបេសកកម្មច្រើន គួរអោយកត់សម្គាល់យ៉ាងនេះ សង្ស័យ ក្នុងខេត្តមួយនេះសំបូររឿងច្រើនហើយមើលទៅ ទើបមានអ្នកសារព័ត៌មានយើងច្រើនយ៉ាងនេះ? ហើយ លោក អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៍មានមតិក្រើនរំលឹកទៅកាន់អ្នកសារព័ត៌មានផងដែរថាៈ អ្នកសារព័ត៌មានត្រូវចេះស្រលាញ់គ្នា សាមគ្គីភាពគ្នា ក្នុងការបំពេញកត្តព្វកិច្ច វិជ្ជាជីវៈ ហើយលោកថាបើល្អ អ្នកសារព័ត៌មានក្នុងខេត្តនេះគួរតែបង្កើតអោយមានជាសមាគមន៍អ្នកសារព័ត៌មាន១ដើម្បីជាប្រយោជន៍ក្នុងការចេះជួយការពារគ្នាក្នុងរំលោភបំពានពីខាងក្រៅ ក៍ដូចបង្កើតបាននូវសម្ព័ន្ធភាពជិតស្និតរវាងគ្នា និងគ្នា បានកាន់តែប្រសើរឡើង ហើយងាយក្នុងការផ្តល់ព័ត៌មានពីទុក្ខកង្វល់ ឫស្ថានភាពតាមតម្រូវការទៅក្រសួងបានលឿន និងរហ័សទាន់ចិត្តផងដែរ ។

ជាចុងបញ្ចប់ លោក ប្រធានគណៈប្រតិភូ ចំពោះកិច្ច បានអញ្ជើញអ្នកសារព័ត៌មាន ដែលបានចូលរួមថតរួមគ្នា ទុកជាកម្រង់អនុស្សាវរីយ៍ និងជាការបានបង្ហាញនូវភក្តីភាពស្រលាញ់គ្នា និងចេះជួយគ្នា ដើម្បីជាក្តីសង្ឃឹមរឹងមាំ ក្នុងការចាប់ដៃគ្នាបំពេញភារកិច្ច ជាប្រយោជន៍ដល់ជាតិ និងប្រជាជន អោយបានល្អបន្តទៅមុខទៀតផងដែរ៕ វុទ្ធឦសាន

Loading...