លោក អ៊ុំ មុនី ចាត់តាំងឲ្យលោក សាន សាធុការ ប្រមូលលុយពី បទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើ តាមរបៀបពុករលួយ

ភ្នំពេញ ៖ តាំងពីពេលដែល លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន បានឡើងធ្វើ ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មានការរឹតបន្តឹងការងារ នាំឲ្យនាយ នាយរងនគរបាល ក្នុងអង្គភាព តាមការិយាល័យនីមួយៗ ចំណុះឲ្យនាយកដ្ឋាន មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខា មួយថ្ងៃ ២ដង ប៉ុន្តែនៅមាន ចំណុចខ្វះខាតមួយចំនួន រងនូវការរិះគន់ ដោយសារនាយនគរបាលខ្លះ ទៅកាន់កន្លែងខ្លាញ់ និងប្រមូលប្រភពសេដ្ឋកិច្ច តាមរបៀបពុករលួយ និងមានការដេញថ្លៃ បង់លុយចុះប៉ុស្តិ៍យ៉ាងអនាធិបតេយ្យ។

ថ្មីៗនេះលោក អ៊ុំ មុនី ជាអនុប្រធាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្ទាប់ពីគ្មានការងារធ្វើជិត ១០ឆ្នាំ ត្រូវបានតែងតាំង ឲ្យជំនួសការងារ លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងបង្ការ បង្ក្រាប បទល្មើសសេដ្ឋកិច្ច ក៏ដូចជាទប់ស្កាត់ ការហូរចូល នូវចំណីអាហារ មានជាតិពុល ក្នុងរាជធានីភ្នំពេញ។ នេះក៏ដោយសារតែ លោក អ៊ុំ មុនី ជាមនុស្ស របស់លោកប្រធាននាយកដ្ឋានថ្មី ក៏លើកឲ្យកាន់តួនាទី មានអំណាច ប្រមូលសេដ្ឋកិច្ច ដ៏ធំជាងគេ បើប្រៀបធៀប ទៅនឹង នាយនគរបាល ដែលចុះទៅតាម បណ្តាខេត្ត ឬផ្លូវជាតិមួយចំនួន ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ។

មន្ត្រីក្នុងនាយកដ្ឋាន បានលើកឡើងថា លោក អ៊ុំ មុនី មិនទាន់មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំនាយ នាយរងនគរបាល ស៊ើបអង្កេតតាមដាន បង្កបង្ក្រាប បទល្មើស សេដ្ឋកិច្ច និងចំណីអាហា រមានជាតិពុល ប្រកបដោយតម្លាភាព នៅឡើយទេ ។ ពាក្យជាច្រើន ត្រូវបានគេទម្លាយថា លោក អ៊ុំ មុនី បានយកលោក សាន សាធុការ ដែលជាដៃស្តាំរបស់ខ្លួន មានជំនាញខាងប្រមូលលុយ ពីឈ្មួញរកស៊ី សម្រាប់ប្រមូលសេដ្ឋកិច្ច នៅក្នុងក្រុង ប៉ុន្តែគេពុំដឹងថា តម្រូវការរបស់លោក អ៊ុំ មុនី ឲ្យដៃជើងរបស់ខ្លួន រកឲ្យបានប៉ុន្មាន ក្នុង ១ខែ សម្រាប់បង់ឡើង ទៅលើនោះទេ?

លោក អ៊ុំ មុនី បានរៀបចំរួចជាស្រេច ឲ្យមន្ត្រីរបស់ខ្លួន ដែលមានលោក សាន សាធុការ ដឹកនាំត្រូវធ្វើស្ថិតិ ពីចំនួនទីតាំង ឃ្លាំងស្តុកទំនិញ ទំនិញនាំចូល រាជធានីភ្នំពេញ ដើម្បីក្តោបប្រភពចំណូល។ លោក អ៊ុំ មុនី មានសង្ឃឹម រាល់ប្រភពប្រមូលសេដ្ឋកិច្ច ដោយសារលោក សាន សាធុការ ដែលជាដៃស្តាំ ធ្លាប់មានជំនាញ និងប្រវត្តិប្រមូលប្រាក់ ពីការដឹកជញ្ជូនទំនិញ របស់ឈ្មួញ ឆ្លងកាត់ផ្លូវជាតិលេខ១-២-៣ និងផ្លូវជាតិលេខ២១០-១១០ បង្កបញ្ហាជាមួយឈ្មួញ សឹងរាប់ភ្លេចទៅហើយ។ គេចាំមើលថា លោក អ៊ុំ មុនី មនុស្សរបស់លោកប្រធាននាយកដ្ឋាន អាចប្រមូលប្រភពសេដ្ឋកិច្ច ទទួលលទ្ធផលបែបណា ឬក៏អាចនាំមកនូវ ក្តីកង្វល់សម្រាប់ ការរិះគន់ ពីមជ្ឈដ្ឋានឈ្មួញ ក៏ដូចជាអាជីវករតូចតាច ក្នុងការបង្ខំ ឲ្យបង់ប្រាក់ តាមរូបភាព ពុករលួយ និងផ្ទុយពីការកែទម្រង់ ៕

sse

Loading...

Leave a Reply

Your email address will not be published. Required fields are marked *