លោក ឱ បូ​រិន្ទ មេ​បញ្ជា​ការ​​កង​រាជ​អា​វុធ​ហត្ថ​​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ស្នើរ​​ឲ្យ​​កង​កម្លាំង​​គោរព​​ច្បាប់​ និង​ សិទ្ធិ​មនុស្ស​

​បន្ទាយ​មាន​ជ័​យ៖ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២០ មករា ម្សិលមិញ​នៅក្នុង​ឱកាស​តែងតាំង មេ​ប​ញ្ជា​ការ​រង​​កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ គោរព​គោល​ការ​ច្បាប់ និង សិទ្ធិមនុស្ស ។​ ​លោក ឱ បូ​រិន្ទ បាន​ថ្លែងថា នាយ នាយរង​អាវុធហត្ថ​ទូទាំង​ខេត្ត នៅពេល​អនុវត្តន៍​ការងារ គឺ​ត្រូវតែ​គិតពី​ច្បាប់ និង គោរព​សិទ្ធមនុស្ស ការ​ពា​រ​​ដល់​ផលប្រយោជន៍​ជាតិ និង ពលរដ្ឋ ។

លោក​ថា ក្នុងទិសដៅ​ការងារ​ប្រចាំឆ្នាំ​២០១៥ ផ្អែកលើ​ខ្លឹមសារ​រួម របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​ សុខា និង នាយ​ឧ​ត្ត​ម​សេនីយ៍ នេត្រ សាវឿន គឺ​ត្រូវតែ​បង្កើត​ថ្នាក់​បញ្ជា​ការរួម ទទួលបន្ទុក​ការងារ​យុត្តិធម៌ និង សន្តិសុខ​ជាតិ ដើម្បី​ផ្ទេ​រ​​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង តាម​ចាប់​ជនល្មើស​រួម​គា្ន ហើយ​ស្នើរ​ឲ្យ​កំលាំង​ទាំងអស់ បើក​ចិត្ត​ឲ្យ​ទូរ​លាយ ដោយ​យក​ការងារ​ជាធំ និង លះ​បង់​ជំងឺ​មុខមាត់ ។​

​គួរ​បញ្ជាក់ថា ក្នុងឱកាស​នោះ​លោក ស ប៊ុន​សឿង ដែល​ធ្លាប់​បំរើកា​រងារ​ជា​នាយរង​សេនាធិការ ត្រូវបានតែងតាំង ជា​មេបញ្ជាការរង កង​រា​ជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។ លោក ស ប៊ុនធឿន បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​បំពេញភារៈកិច្ច​ជូន​ជាតិ​មាតុភូមិ និង ប្រជាពលរដ្ឋ ជា​ពិ​សេ​ស ​អនុវត្តតាម​ផែនការ​របស់​ថ្នាក់លើ ។​ ​

ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សុខា និង លោក គោ ស៊ុំ​សារឿ​ត អភិ​បា​ល​ខេ​ត្ត​បន្ទាយមានជ័យ ដែលជា​អធិបតី​ក្នុង​ពិធី ក៏បាន​ផ្តាំផ្ញើរ​ដល់​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បន្ត​បង្ក្រាប​បទល្មើស​នានា​កុំ​ឲ្យ​មាន ដើ​ម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង សូម​បន្ត​កិច្ចសហប្រតិបត្តិការ​ណ៍ ជាមួយ​សមត្ថកិច្ច និង អាជ្ញាធរ​ដទៃទៀត ធ្វើ​យ៉ា​ង​​ណា ឲ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *