លោក Donald Trump ទន្ទឹងរង់ចាំជួបលោកគីម ជុងអ៊ុន៖ សេតវិមាន

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងទន្ទឹងរង់ចាំជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនហើយសេចក្តីប្រកាសមួយស្តីពីកាលបរិច្ឆេទនិងទីតាំងអាចនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

Trump បាននិយាយកាលពីថ្ងៃសុក្រថា កាលបរិច្ឆេទ និងទីកន្លែងត្រូវបានកំណត់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ។

មន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយនៅក្នុងសុន្ទរកថា ផ្ញើទៅកាន់កាសែតយ៉ុនហាបថា “ប្រធានាធិបតី កំពុងទន្ទឹងរង់ចាំកិច្ចប្រជុំនាពេលខាងមុខរបស់គាត់ ជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន។ យើងសង្ឃឹមថា នឹងប្រកាសទីតាំង និងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនាពេលឆាប់ៗ” ។

មន្ត្រីរូបនោះបាននិយាយពីការរិះគន់ចុងក្រោយបំផុតរបស់កូរ៉េខាងជើងលើសហរដ្ឋអាមេរិក ដោយលើកឡើងថា លោក ត្រាំ នឹងមិនជំរុញឲ្យមានកិច្ចប្រជុំនោះ ដោយមន្ត្រីនោះលើកឡើងថា គ្មានប្រយោជន៍ខ្លឹមសារ។

ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានធ្វើឱ្យមានការយល់ខុសជាសាធារណៈ និងថារបបកូរ៉េខាងជើងចុះញមព្រមទន់ខ្សោយ ឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះ ដោយសារតែលទ្ធផលនៃការដាក់ទណ្ឌកម្ម និងដាក់សម្ពាធដឹកនាំដោយអាមេរិក ។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ ពីព្រោះជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ។ លោក Trump បាននិយាយថា គោលបំណងរបស់លោក គឺលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់តំបន់ និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ដែលទីកន្លែងប្រហែលនៅតំបន់ គ្មានយោធាដែលបែងចែកកូរ៉េទាំងពីរ ឬនៅប្រទេសសិង្ហបុរី។

ចំពោះលទ្ធភាពឈានដល់ការដោះលែងអ្នកទោសជនជាតិអាមេរិកបីនាក់នៅកូរ៉េខាងជើងនោះ មន្ត្រីសេតវិមានរូបនេះ បាននិយាយថា គាត់គ្មានអ្វីត្រូវប្រកាសឡើយ ។ លោក Trump បានចេញផ្សាយលើប្រព័ន្ធធ្វីតធឺកាលពីសប្ដាហ៍មុនថា នៅតែរង់ចាំស្តាប់ “Stay tuned!” ៕

Loading...