លោក Donald Trump លេងលោក Koch Brothersម្ចាស់ជំនួយរបស់គណបក្សសាធារណរដ្ឋម៉ាចាស់ដៃ

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ៍បានសរសេរនៅលើបណ្តាញសង្គម Twitter បកស្រាយវាយប្រហារម្ចាស់ជំនួយរបស់គណបក្សសាធារណរដ្ឋ ដែលមានឈ្មោះថា Koch Brothers នោះយ៉ាងចាស់ដៃ បន្ទាប់ពីបាននិយាយថា គេនឹងឈប់គាំទ្របេក្ខជនគណបក្សសាធារណរដ្ឋ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។

Koch Brothers គឺជាម្ចាស់ ជំនាន់ទី 2 នៃអាណាចក្រថាមពលនៅអាមេរិក ដែលមានចំណូលប្រចាំឆ្នាំចំនួន 115 ពាន់លានដុល្លារ ។ គាត់ជាអ្នកដើរតួនាទីដ៏ល្បីល្បាញនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមានការបោះឆ្នោត និងការធ្វើគោលនយោបាយជាមួយនឹងការត្រួតពិនិត្យថ្នាក់ជាតិសំខាន់ៗ ។

លោក ត្រាំ បានសរសេរនៅពេលព្រឹកព្រលឹមថា: «លោក Koch ក្លាយជាអ្នកលេងល្បែងរបស់ប្រជាធិបតេយ្យពិតប្រាកដ ក្លាយជាអ្នកលេងល្បែងដ៏កំប្លែងក្នុងបក្សសាធារណរដ្ឋគឺប្រឆាំងនឹងព្រំដែនដ៏រឹងមាំ និងពាណិជ្ជកម្មដ៏ខ្លាំងក្លា ។ ខ្ញុំ(ត្រាំ) មិន ដែលស្វែងរកការគាំទ្ររបស់ពួកគេទេ ព្រោះខ្ញុំមិនត្រូវការលុយ ឬគំនិតអាក្រក់របស់ពួកគេឡើយ» ។

លោកត្រាំ បន្តទៀតថា «ខ្ញុំធ្វើឱ្យពួកគេមានបានច្រើនជាងមុន បណ្តាញរបស់ពួកគេមានការប្រណាំងប្រជែងខ្ពស់ ខ្ញុំបានវាយបកពួកគេគ្រប់ពេល ហើយពួកគេចង់ការពារក្រុមហ៊ុនរបស់ពួកគេនៅក្រៅសហរដ្ឋអាមេរិក មិនឱ្យបង់ពន្ធ ខ្ញុំធ្វើដើម្បីអាមេរិកជាចម្បង ខ្ញុំធ្វើដើម្បីឱ្យអាមេរិចអស្ចារ្យជាថ្មីប៉ុណ្ណោះ!»។

ការចំអកជាសាធារណៈរបស់លោកត្រាំ នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីបណ្តាញនយោបាយមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមលោក Koch Brothers ដោយនិយាយថា ខ្លួននឹងមិនគាំទ្របេក្ខជនព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋដាកូតាខាងជើង ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនោះទេ ដោយលើកឡើងពីកំណត់ត្រាក្នុងការគាំទ្រការចំណាយសហព័ន្ធ ។

ស្របតាមចំណាប់អារម្មណ៍សាជីវកម្មរបស់ពួកគេបងប្អូនលោក Koch ភាគច្រើនបញ្ចុះបញ្ចូលដើម្បីកាត់បន្ថយពន្ធ និងការចំណាយរបស់សហព័ន្ធ ក៏ដូចជាការត្រួតពិនិត្យបទបញ្ញត្តិកម្រិតទាបលើអាជីវកម្ម ៕

Loading...