លោក Duterte សង្ស័យថាមានការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា ដូចការរិះគន់ដ៏ខ្លាំងក្លាពីគោលនយោបាយរបស់លោកដែរ លោកក៏សង្ស័យថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការអាចកើតឡើងក្រោមការបង្ក្រាបគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

លោក Rodrigo Duterte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃចន្ទ ទី៥ ខែតុលាថា លោកធ្លាប់បានសាកសួរអំពីការស្លាប់ដ៏សាហាវនេះ ហើយត្រូវបានគេប្រាប់ថាអ្នកជួញដូរគ្រឿងញៀនមួយចំនួនអាចត្រូវបានសម្លាប់ដោយសារតែការប្រជែងគ្នារវាងក្រុមឧក្រិដ្ឋកម្ម ឬជាការសម្លាប់ដើម្បីលួចលុយពីអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងនោះ។

នៅប្រទេសហ្វីលីពីន ជនសង្ស័យជាង៥.៨០០នាក់ត្រូវបានសម្លាប់ និង២៥៦.០០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីលោក Duterte ចូលកាន់តំណែងជាប្រធានាធិបតីកាលពីពាក់កណ្តាលឆ្នាំ២០១៦ ។ ក្រុមសិទិ្ធមនុស្សបានចោទប្រកាន់ថា ការសម្លាប់មនុស្សជាច្រើនត្រូវបានគេបាញ់សម្លាប់ ប៉ុន្តែលោក Duterte និងប៉ូលិសបាននិយាយថា ភាគច្រើនត្រូវបានគេបាញ់សម្លាប់នៅពេលដែលពួកគេវាយប្រយុទ្ធគ្នាជាមួយសមត្ថកិច្ច ៕

Loading...