លោក Lavrov, Pompeo គ្មានគម្រោងជួបពិភាក្សាគ្នាស្អីនោះទេនៅប្រទេសសិង្ហបុរី

ប្រភពពីគណៈប្រតិភូរុស្ស៊ី បានប្រាប់កាលពីថ្ងៃពុធ ទី១ ខែសីហា ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងគ្មានការរៀបចំកិច្ចប្រជុំពិភាក្សាគ្នាអ្វីនោះទេនៅសិង្ហបុរី ដោយសារតែកាលវិភាគរបស់ពួកគេខុសៗគ្នា។

ប្រភពដដែលបាននិយាយថា “វានឹងមិនមានការប្រជុំនៅសិង្ហបុរីទេ ។ កាលវិភាគមិនបានកើតឡើង ស្របពេលនេះវាត្រូវបានគេសម្រេចចិត្តពិចារណាពីលទ្ធភាពផ្សេងទៀតសម្រាប់កិច្ចប្រជុំ” ។

ក្រសួងការបរទេសរុស្ស៊ី កាលពីពេលមុនបាននិយាយថា លោក ឡាវរ៉ូវ មានគម្រោងធ្វើកិច្ចចរចាជាមួយសមភាគីសហរដ្ឋអាមេរិក, អូស្ត្រាលី, ចិន និងកូរ៉េខាងត្បូង នៅខាងក្រៅព្រឹត្តិការណ៍អាស៊ាន ដែលចាប់ផ្តើមនៅសិង្ហបុរីនៅថ្ងៃទី 2 ខែសីហា ឆ្នាំ២០១៨នេះ ៕

 

Loading...