លោក Li Ka-shing ត្រូវបានគេចាត់ទុកថា ជាស្ដេចនៃអាជីវកម្ម «Superman»

(ហុងកុង)៖ បច្ចុប្បន្ននេះ លោក Li Ka-shing ត្រូវបានទស្សនាវដ្ដី Forbes វាយតម្លែអំពីទ្រព្យសម្បត្តិ របស់គាត់ថា មានទឹកប្រាក់ប្រមាណជា ៣៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹង ក្រុមហ៊ុនជាសកល ដែលមានប្រតិបត្ដិការ អាជីវកម្ម ទៅកាន់បណ្តាប្រទេសជាង ៥០ លើពិភពលោក និងមានបុគ្គលិកជាង ២៨០.០០០នាក់ បានធ្វើឲ្យគាត់ត្រូវ បានគេចាត់ទុកថា ជាអ្នកមានម្នាក់ នៅក្នុងតំបន់អាស៊ី។

លោក Li Ka-shing បានកើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩២៨ នៅទីក្រុង Chaozhou ប្រទេសចិន។ កាលពីអាយុ ១២ឆ្នាំ គាត់ត្រូវបានបង្ខំចិត្តឈប់រៀន ហើយភៀសខ្លួនទៅកាន់ទីក្រុងហុងកុង ជាមួយនឹងក្រុមគ្រួសារ របស់គាត់ ដើម្បីជៀសវាងពីសង្គ្រាម។

មុនពេលដែលគាត់មានអាយុ ១៥ ឆ្នាំ ឪពុករបស់លោក Li Ka-Shing បានស្លាប់ ទើបធ្វើឲ្យបញ្ហា បន្ទុកគ្រួសារ ត្រូវធ្លាក់មកលើរូបគាត់ ជាអ្នកទទួលខុសត្រូវ។ គាត់បានស្វែងរកការងារធ្វើមួយ នៅក្នុងក្រុមហ៊ុន ប្លាស្ទិកមួយកន្លែង ដែលក្នុងមួយថ្ងៃ គាត់ត្រូវធ្វើការចំនួន ១៦ម៉ោង។ នៅក្នុងឆ្នាំ ១៩៥០ លោក Li បានស្វែងរកការវិនិយោគទុន និងការនាំចេញផ្កាប្លាស្ទិក ទៅកាន់សហរដ្ឋអាមេរិក ដោយបានចាប់ផ្តើម ក្រុមហ៊ុនផ្ទាល់ខ្លួន របស់គាត់ គឺក្រុមហ៊ុនឧស្សាហកម្ម Cheung Kong ។ នៅក្នុងឆ្នាំ ២០០៨ លោក Li គឺជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Hutchison Whampoa Limitedនិងក្រុមហ៊ុន Cheung Kong Holdings ដែលមានទីស្នាក់ការ នៅទីក្រុងហុងកុង។

ជាញឹកញាប់លោក Li តែងតែត្រូវបានគេហៅថា «Superman» នៅក្នុងទីក្រុងហុងកុង ដោយសារតែសមត្ថភាព ខាងអាជីវកម្មរបស់គាត់។ លោក Li Ka-shing បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន របស់គាត់ច្រើនជាង ១.៤ ពាន់លានដុល្លារអាមេរិក ដើម្បីសប្បុរសធម៌ និងបុព្វហេតុមនុស្សធម៌ ជាច្រើនទៀតហើយ រូបលោក បានទទួលបណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Cambridge ក្នុងចំណោមគ្រឹះស្ថាន ការអប់រំផ្សេងៗ ទៀតជាច្រើន ៕

ក្រុងសៀងហៃទទួលស្គាល់ កំហុសនិងទំនួលខុសលើ ហេតុការណ៍ជាន់គ្នាស្លាប់៣៦នាក់កាលពីយប់ឆ្លងឆ្នាំសកល

ប្រភព៖ lookingtoday

Loading...

Leave a Reply

Your email address will not be published. Required fields are marked *