លោក Mourinho ឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែសម្រាប់ខែវិច្ឆិកា ខណៈខ្សែបម្រើ Bruno Fernandes ឈ្នះពានកីឡាករឆ្នើមនៅលីកកំពូលអង់គ្លេស

សារព័ត៌មាន Marca បានចេញផ្សាយកាលពីរសៀលថ្ងៃទី១១ ខែធ្នូថា លោក Jose Mourinho បានទទួលរង្វាន់ជាអ្នកចាត់ការឆ្នើមក្នុងក្របខ័ណ្ឌ Premier League ប្រចាំខែសម្រាប់ខែវិច្ឆិកាបន្ទាប់ពីដឹកនាំ Tottenham ឈរនៅកំពូលតារាង Premier League ។

ក្រុម Tottenham បានឡើងដល់កំពូលតារាងនៅថ្ងៃប្រកួតទី៩ ហើយបានរក្សាភាពរីករាយដោយទទួលបានជ័យជំនះចំនួន២ គឺទី១ យកឈ្នះ ២-០ ទល់នឹង Manchester City ហើយបន្ទាប់មកឈ្នះ ២-០ នៅលើទឹកដីក្រុម Arsenal ។ នៅក្នុង២ប្រកួតទៀតដែលពួកគេលេងក្នុងខែវិច្ឆិកា Tottenham បានធ្លាក់ចុះត្រឹមតែ២ពិន្ទុប៉ុណ្ណោះដោយស្មើ ០-០ ជាមួយ Chelsea និងយកឈ្នះ Brighton ២-១ ។

ជាមួយគ្នានេះខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ត្រូវបានឈ្នះពានជាកីឡាករឆ្នើមនៅPremier League ប្រចាំខែវិច្ឆិកាដែរ បន្ទាប់ពីរកបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន១គ្រាប់ទៀតកាលពីខែវិច្ឆិកា។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះបានជួយឲ្យក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជំនះ៣ដងក្នុង៤ប្រកួត ដោយចាញ់តែក្រុម Arsenal ។

Bruno Fernandes បានឈ្នះពានរង្វាន់នេះចំនួន៣ដងចាប់តាំងពីផ្លាស់ទៅ Manchester United ពីក្លិប Sporting CP កាលពីខែមករា ឆ្នាំ២០២០ ៕

Loading...