លោក Trump ប្រកាសចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កឱ្យមានកំហឹង

ប្រធានាធិបតីអាម៉េរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងដកប្រទេសរបស់លោកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាការសម្រេចចិត្តមួយ ធ្វើឱ្យមានការខកចិត្ត និងការស្រែកវ៉ូសវ៉ាស់ជាសកលភ្លាមៗ។

ក្រុមអ្នកឯកទេសបាននិយាយថា ការចាក់ចេញរបស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈកិច្ចព្រមព្រៀងនេះ បានបន្ធូរបន្ថយទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ថ្នូរនឹងសកម្មភាពកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ បានបង្កឱ្យមានគ្រោះថ្នាក់សារឡើងវិញដល់ការប្រណាំងប្រជែងសព្វាវុធនៅក្នុងមជ្ឈិមបូព៌ា ។

នៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ពីសេតវិមាន លោក ត្រាំ បានប្រកាសពីការលុបកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ។ លោកបាននិយាយថា លោកនឹងមិនចុះហត្ថលេខាលើការដាក់ទណ្ឌកម្មបន្ថែមទាក់ទងនឹងនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ប៉ុន្តែការដាក់ទណ្ឌកម្មឡើងវិញ ដែលត្រូវបានដកចេញស្ថិតក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ ប្រឆាំងរដ្ឋាភិបាលក្រុងតេអេរ៉ង់ និងបណ្តាប្រទេសដែលមានទំនាក់ទំនងអាជីវកម្មជាមួយគ្នា ។

លោក Trump បានលើកឡើងពីវោហាសាស្ត្ររបស់លោកប្រឆាំងនឹងអ៊ីរ៉ង់ និងកិច្ចព្រមព្រៀង ឬផែនការសកម្មភាពរួមគ្នា (JCPOA) ដោយនិយាយថា អាមេរិកបានបរាជ័យក្នុងការទប់ស្កាត់អ៊ីរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ ឬសកម្មភាពគាំទ្រដល់ក្រុមភេរវកម្មនៅក្នុងតំបន់ ។

កិច្ចព្រមព្រៀង JCPOA “បានអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម” ​​និង “លុបចោលទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង” ទៅលើរបបអ៊ីរ៉ង់ ជាថ្នូរនឹង “កម្រិតខ្សោយ” សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងគ្មានបានដាក់កំហិតអ្វីទាំងអស់ឥទ្ធិពលរបស់អ៊ីរ៉ង់ទៅក្នុងតំបន់ ។

លោកបានមានប្រសាសន៍ថា “លក្ខន្តិកៈនៃកិច្ចព្រមព្រៀងនេះមិនអាចទទួលយកបានទេ” ។ ប្រសិនបើខ្ញុំអនុញ្ញាតិឱ្យកិច្ចព្រមព្រៀងនេះនៅមាន មិនយូរមិនឆាប់នោះទេ នឹងមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរនៅតំបន់មជ្ឈឹមបូព៌ា ហើយមនុស្សគ្រប់រូប នឹងចង់បានអាវុធរបស់ពួកគេ ដូចអ៊ីរ៉ង់អីចឹងដែរ ។

លោកបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់កម្រិតទណ្ឌកម្មសេដ្ឋកិច្ចខ្ពស់បំផុតលើក្រុងតេអេរ៉ង់ ។ ប្រទេសណាដែលជួយប្រទេសអ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ក៏អាចរងនូវព្រនង់ទណ្ឌកម្មយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកផងដែរ។

ទាក់ទងទៅនឹងផលប៉ះពាល់ជាយថាហេតុដល់កិច្ចព្រមព្រៀងឆ្លងទ្វីបអាត្លង់ទិក ដោយសារតែការសម្រេចចិត្តនេះ លោក Trump បាននិយាយថា “យើងរួបរួមគ្នាយល់ដឹងអំពីការគំរាមកំហែងប៉ុណ្ណោះ ព្រមទាំងការជឿជាក់របស់យើងថា អ៊ីរ៉ង់មិនអាចផលិតបានអាវុធនុយក្លេអ៊ែរនោះឡើយ” ។

ការសម្រេចចិត្តរបស់លោក Trump ពេលនេះ ស្របពេលមកដល់នៃដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់ប្រធានាធិបតី បារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Angela Merkel និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ។ លោក Macron បានព្យាយាមបញ្ចុះបញ្ចូលលោក Trump ដែរ ប៉ុន្តែមិនទទួលបានផ្លែផ្កា ។

បន្តិចក្រោយមក សេតវិមានបានប្រកាសថា លោក Trump បានដឹកនាំរដ្ឋបាលឱ្យចាប់ផ្តើមដំណើរការភ្លាមៗដាក់ទណ្ឌកម្មទៅលើកិច្ចព្រមព្រៀង JCPOA ហើយការដាក់ទណ្ឌកម្មថ្មីនេះ ផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ដូចជា ថាមពលប្រេង គីមីឥន្ធនៈ និងវិស័យហិរញ្ញវត្ថុ ” ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “អ្នកធ្វើជំនួញនៅអ៊ីរ៉ង់ត្រូវបានផ្ដល់ពេលវេលាតាមកំណត់ ឱ្យពួកគេកាត់បន្ថយប្រតិបត្តិការ ឬអាជីវកម្មពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ហើយបើអ្នកទាំងឡាយណានោះមិនអនុវត្តតាមទេ នៅចុងបញ្ចប់នៃរយៈពេលនេះ ពួកគេនឹងប្រឈមនូវផលវិបាកធ្ងន់ធ្ងរ” ។

លោក Steven Mnuchin រដ្ឋមន្ត្រីរតនាគារអាមេរិកបានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសមួយថា “ការដាក់ទណ្ឌកម្មនឹងត្រូវបានកំណត់ឡើងវិញក្នុងរយៈពេល 90 ថ្ងៃ ឬ 180 ថ្ងៃ ។

ក្រោយរយៈពេលកំណត់នេះ សកម្មភាពដាក់ទណ្ឌកម្មនឹងត្រូវអនុវត្តឡើង។

ទន្ទឹមនឹងនេះដែរ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង និងទូលំទូលាយចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ ។

ការសម្រេចចិត្តរបស់ Trump ចាកចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ នឹងមហាអំណាច 6 រួមមាន ចក្រភពអង់គ្លេស, ចិន, បារាំង, អាល្លឺម៉ង់, រុស្ស៊ី និងសហរដ្ឋអាមេរិកនោះបានបង្កឱ្យមានការព្រួយបារម្ភខ្លាំងជាសកល ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចេញផ្សាយដោយខុទ្ទកាល័យប្រធានាធិបតី Macron មេដឹកនាំប្រទេសបារាំង, អាល្លឺម៉ង់ និងអង់គ្លេ សបានសោកស្តាយចំពោះសេចក្តីសំរេចចិត្តរបស់សហរដ្ឋអាមេរិក ។

លោក Macron, លោកស្រី Merkel និងលោកស្រី Theresa May បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តនៅក្នុងកិច្ចព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយសង្កត់ធ្ងន់ថា “វាមានសារៈសំខាន់ ជាពិសេសចំពោះសន្តិសុខរួមរបស់យើងទាំងអស់គ្នា” ។

លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកាសរបស់លោក Trump គឺ “ជាការខុសឆ្គងខ្លាំងណាស់” និង “កំហុសធ្ងន់ធ្ងរ” ថែមទៀតផង ។

លោកអូបាម៉ា បានថ្លែងថា កិច្ចព្រមព្រៀង “JCPOA កំពុងធ្វើការ” ។ លោកបានបន្ថែមថា “នៅទីបំផុតសហរដ្ឋអាមេរិចអាចនឹងទុកចោលនូវជម្រើសចាញ់រវាងអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់ ឬសង្រ្គាមមួយផ្សេងទៀត នៅមជ្ឈឹមបូព៌ា “ដោយគ្មានកិច្ចព្រមព្រៀង ។

សហភាពអឺរ៉ុបនឹងគោរពតាមកិច្ចព្រមព្រៀង JCPOA ។ នេះបើតាមការថ្លែងរបស់លោក Federica Mogherini ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ។ លោកស្រីបានបន្ថែមថា លោកស្រីមានការ “ព្រួយបារម្ភជាពិសេស” អំពីលទ្ធភាពនៃការសម្រេចចិត្តរបស់ Trump នាពេលនេះ ។

សម្រាប់ខ្លួនលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani វិញ បានថ្លែងថា ប្រទេសរបស់លោកនឹងនៅតែស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះដដែល ដោយបានបន្ថែមថា លោកបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចាប់ផ្តើមការចរចាជាមួយដៃគូអឺរ៉ុប និងប្រទេសចិន និងរុស្ស៊ីអំពីជោគវាសនានៃកិច្ចព្រមព្រៀងនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) បានថ្លែងកាលពីថ្ងៃទី 27 ខែមេសាថា ប្រទេសចិនរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងនៅតែរក្សាដដែល និងត្រូវបានចាត់ទុកជារឿងសំខាន់ថែមទៀតផង ។

លោកស្រី បានមានប្រសាសន៍ថា “ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសន្ទនា និងការសម្របសម្រួល” លើកិច្ចព្រមព្រៀងនោះ ។

ក្រុមអ្នកជំនាញមកពីសមាគមត្រួតពិនិត្យអាវុធដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ក៏បានថ្កោលទោសការសម្រេចចិត្តនេះផងដែរ ។ លោក Daryl G. Kimball នាយកប្រតិបត្តិរបស់សមាគមនេះបាននិយាយថា ការប្រកាសរបស់លោក Trump គឺជា “ទង្វើមិនត្រឹមត្រូវនៃគោលនយោបាយការបរទេស” និង “ការបោះបង់ចោលពីរដងនៃសហរដ្ឋអាមេរិក នៅក្នុងការប្តេជ្ញាចិត្ត។ ”

លោកបាននិយាយថា តាមរយៈសកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់គាត់ Trump កំពុងធ្វើឱ្យមានវិបត្តិរីកសាយភាយជាជាងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តការទូតរយៈពេលវែង ក្នុងគោលដៅកសាងកិច្ចព្រមព្រៀងនៅឆ្នាំខាងមុខ ។

លោក Darrell West ដែលជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings បានប្រាប់ស៊ីនហួថា “ហានិភ័យគឺការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ នឹងធ្វើឱ្យការប្រណាំងប្រជែងអំពីសព្វាវុធនៅតំបន់មជ្ឈឹមបូព៌ា” ។

លោកបាននិយាយថា អ៊ីរ៉ង់អាចចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហើយអាចធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតបង្កើតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរ ដោយឡែកតំបន់នេះ ទំនងជាប្រែប្រួល និងវិវឌ្ឍន៍ទៅរកភាពវឹកវរដោយសារតែលទ្ធផលនៃការលុបចោលកិច្ចព្រមព្រៀងនេះតែម្តង ៕

 

Loading...