លោក Zinedine Zidane ឆ្លង Covid-19 ខកខានដឹកនាំ Real Madrid នៅរាត្រីនេះ

តាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២៣ មករានេះថា គ្រូបង្វឹករបស់ក្រុម Real Madrid លោក Zinedine Zidane បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅរាត្រីថ្ងៃសៅរ៍។

ក្លិប Real Madrid បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Zinedine Zidane ដែលមានវ័យ៤៨ឆ្នាំ មានផ្ទុកជំងឺ Covid-19 ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពរបស់គាត់ ឬផលប៉ះពាល់ណាមួយសម្រាប់ក្រុមដែលកំពុងលេងនោះទេ។

បច្ចុប្បន្នលោកកំពុងរងសម្ពាធដោយការដឹកនាំមិនសូវល្អគឺការបរាជ័យក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃពុធដោយប្រកួតចាញ់ក្រុមនៅលីកទី៣ Alcoyano និងការចាញ់ក្រុម Bilbao ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Super Cup ផងដែរ។

បច្ចុប្បន្ន Real Madrid ស្ថិតនៅចំណាត់លេខ២ ក្នុងតារាងបន្ទាប់ពី១៨ប្រកួតដែលធ្វើឲ្យក្រុមនេះចាញ់ក្រុមកំពូលតារាង Atletico Madird ចំនួន៧ពិន្ទុឯណោះ ៕

Loading...