លំនៅឋានប្រជាពលរដ្ឋ១៧ខ្នងនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងការខូចខាតដោយសារខ្យល់កន្រា្តក់បក់បោក

ខេត្តបន្ទាយមានជ័យ៖ លំនៅឋានពលរដ្ឋ រស់នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន១៧ខ្នង រងការខូចខាត បង្កឡើងដោយខ្យល់កន្រ្តាក់បក់បោកប៉ះចំគ្រា ដែលមានធ្លាក់ភ្លៀងលាយឡំជាមួយ និផ្គររន្ទះផងនោះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ថ្ងៃទី១៦ ខែក្កដា ឆ្នាំ២០១៦ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ហេតុការណ៍ខ្យល់កន្រ្តាក់មិនបង្ក ឱ្យពលរដ្ឋណាម្នាក់ទទួលរងរបួស ឬស្លាប់នោះឡើយ គ្រាន់តែផ្ទះចំនួន៤ខ្នងរងការដួលរលំទាំងស្រុង និង១៣ខ្នងទៀតរបើកដំបូល និងដើមឈើមួយចំនួនរងការដួលរលំផងដែរ ។

គ្រោះធម្មជាតិខ្យល់កន្រ្តាក់នោះដែរ បានបង្កឱ្យពលរដ្ឋទាំង១៧គ្រួសារប្រឈមខ្វះទីជម្រក គ្រាដែលនៅខេត្តបន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មាថ្ងៃចុងក្រោយមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាតែម្តង ។

ប្រភពបន្តថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ គេសង្កេតឃើញលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅជួយអន្តរគមន៍ប្រជាពលរដ្ឋរងគ្រោះជួយរុះរើផ្ទះដែលដួលរលំ បែកបាក់ កសាងជួសជុលឡើងវិញ ឧបត្ថម្ភស័ង្កសី ៣២៣សន្លឹក និង គ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។

គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ បើតាមរបាយការណ៍របស់សាលាខេត្តបន្ទាយមានជ័យ ខ្យល់កន្រ្តាក់បានបង្កប៉ះពាល់ខូចខាតផ្ទះពលរដ្ឋសរុប២៩៤ខ្នង ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ៤៧ខ្នង សាលារៀន៥ខ្នង វត្តអារាម១, ជង្រុកស្រូវ៤ ខ្នង ។

ប្រជាពលរដ្ឋរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់សរុបចំនួន២៩៤គ្រួសារ ៕ ពាយព្យ

btm (3)

btm (2)

btm (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *