ល្បីថា លោក សៀង សុខ ឲ្យលោក ប៊ុន សត្យា ខ្ចីម៉ូតូរបស់ជនល្មើសប្រើប្រាស់ក្នុងអង្គភាព?

ភ្នំពេញ ៖ បើយោងតាមចំណាររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅលើលិខិតស្នើសុំរបស់លោក ប៊ុត សត្យា បានសរសេរឯកភាពយ៉ាងខ្លីដូច្នេះថា បានឃើញនិងឯកភាព អនុញ្ញាតជាបណ្តោះអាសន្ន ឯលោក ប៊ុត សត្យា ក៏បានបញ្ជាក់ដែរថា ម៉ូតូនោះពិតជាបានទទួលការអនុញ្ញាតិពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាកដមែន។

ប្រធានការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរាជធានីភ្នំពេញ លោក ប៊ុន សត្យា ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យប្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងពាក់ព័ន្ធនឹងករណីចាប់ខ្លួនជនសង្ស័យម្នាក់ ហើយយកម៉ូតូជនសង្ស័យជនសង្ស័យ ទៅប្រើប្រាស់ក្នុងអង្គភាពផ្ទាល់ខ្លួន ជាមួយនឹងការបំពាក់ស្លាកលេខនគរបាលទៅវិញ។

តាមពាក្យបណ្តឹងចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ ម្ចាស់ពាក្យបណ្តឹងឈ្មោះ ឆាយ ម៉ីជូ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ ៤៣អា ផ្លូវលេខ ៥១៦ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយសំអាងហេតុថា ខ្លួនបានស្នើសុំម៉ូតូពីលោក ប៊ុន សត្យា មកប្រើប្រាស់វិញ ស្រាប់តែម៉ូតូនោះបែរជាត្រូវបានប្តូស្លាកលេខពីភ្នំពេញ 1GO-2191 ទៅជាស្លាកលេខនគរបាល ៧១៨១ ទៅវិញ និងព្យាយាមមិនជួបជាមួយខ្លួនទៀតផង។

ជាមួយគ្នានេះ ម្ចាស់ពាក្យបណ្តឹងឈ្មោះ ឆាយ ម៉ីជូ ក៏បានបញ្ជាក់ក្នុងពាក្យបណ្តឹងដែរថា ខ្លួនបានទៅសួរតុលាការដែរ តែខាងតុលាការបានលើកឡើងថា លោក ប៊ុត សត្យា មិនបានបញ្ជូនម៉ូតូនោះទៅកាន់តុលាការទេ។

សូមបញ្ជាក់ថា ម៉ូតូដែលជាកម្មវត្ថុនៃបណ្តឹងនោះ ម៉ាក X-RAY ពាក់ស្លាកលេខបភ្នំពេញ 1GO-2191 ដែលបានចាប់យកពីឈ្មោះ លី សុវណ្ណា ដែលត្រូវជាបងប្រុសរបស់ខ្លួន(ឆាយ ម៉ីជូ) ដែលជាដើមបណ្តឹង ប្តឹងលោក លោក ប៊ុត សត្យា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួច ។

ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មាន មិនអាចសុំការបញ្ជាក់ពីលោក ប៊ុត សត្យា បាននៅឡើយទេព្រោះមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែបើយោងតាមលិខិតដែលលោក ប៊ុត សត្យា ចុះថ្ងៃទី ស្នើទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សុំខ្ចីម៉ូតូដែលមានភិនភាគ និងស្លាកលេខខាងលើមកប្រើប្រាស់ក្នុងអង្គភាព។

លោក ប៊ុត សត្យា បានសរសេរដូច្នេះថា ដោយបច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកំរិតស្រាយ រាជធានីភ្នំពេញ មានការខ្វះខាតនូវមធ្យោបាយជិះក្នុងការល្បាតបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងរាជធានីភ្នំពេញ។ ដូច្នេះខ្ញុំបាទស្នើសុំខ្ចីម៉ូតូខាងលើដើម្បីយកមកបម្រើឲ្យការងារជំនាញក្នុងការល្បាតបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងរាជធានីភ្នំពេញ ។

យោងតាមការស្នើសុំខាងលើរបស់លោក ប៊ុត សត្យា នេះក៏មានចុះហត្ថលេខាអម ដោយស្នងការរងផែននគរបាលព្រទណ្ឌលោក ឧត្តមសេនីយ៍ត្រី សុង លី ដោយស្នើសុំព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាអនុញ្ញាជូនតាមការគួរ នូវសំណូមពររបស់លោក ប៊ុត សន្យា នេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។

សូមរំឭកថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ទើបតែចេញពីពន្ធនាគាបាន ៨ខែពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភាៈប្រជាពលរដ្ឋតាមផ្លូវសាធារណៈ) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២១និង១០នាទី នៅចំណុចផ្លូវលេខ៣៦៩ ភូមិម៉ាកក្លឿ សង្កាត់ផ្សារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងតាមលិខិតបដិសេធ និងបំភ្លឺចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ វិញថាជនសង្ស័យធ្លាប់ធ្វើសកម្មភាព០៥ករណី៖

ករណីទី១៖ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក Samsung GalaxyNote5 ពណ៌ ខ្មៅ) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៩និង១០នាទី នៅចំណុចមុខផ្ទះលេខ៩១ ផ្លូវលេខ១០៥ ក្រុមទី៣៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីទី៣៖ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6lpuse ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២១និង៣០នាទី នៅចំណុចមុខក្រុមហ៊ុនឃីវេ ផ្លូវព្រះមុន្នីវង្ស ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីទី៤៖ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកSamSungS7H ) កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២០និង១០នាទី នៅចំណុចមុខស្ថានទូអាល្លឺម៉ង់ ផ្លូវលេខ២១៤ ក្រុម៦ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone7lpuse) កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៨និង១០នាទី នៅចំណុចក្បែស្ថានីយ៍ប្រេងកាល់តិច ផ្លូវលេខព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នាយការិយាល័យរូបនេះបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ លី សុវណ្ណា ហៅ សៀវ សុវណ្ណា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦៩ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់បានមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាXR ពណ៌សខ្មៅ សេរីឆ្នាំ ២០០៨ លេខតួ១២០០៥២៦-លេខម៉ាស៊ីន ១៧០០៤៩៦ ពាក់ស្លាកលេខ ភ្នំពេញ 1GO-2191។ ម៉ូតូខាងលើជាមធ្យោបាយធ្វើសកម្មភាព បានបញ្ជូនទៅតុលាការរួច ហើយដោយឃើញ ម៉ូតូនោះអាចប្រដេញបានការិយាល័យធ្វើលិខិតស្នើរទៅតុលាការ ដើម្បីខ្ចីម៉ូតូ នោះសម្រាប់ប្រដេញក្នុងអង្គភាព ដោយមានចំណារឯកភាព ពីព្រះរាជអាជ្ញាត្រឹមត្រូវ ៕

Loading...