ល្បួងក្មេងស្រីអាយុ៣ឆ្នាំ ដោះយកគ្រឿងអលង្ការ ពាក់ជាប់ខ្លួន លទ្ធផលចុងក្រោយត្រូវអាវុធហត្ថចាប់ខ្លួន

ភ្នំពេញ៖ជនសង្ស័យម្នាក់ ឈ្មោះចេង សុជា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីមោ៉ង១:៣០នាទីរសៀល ថ្ងៃទី៨តុលា ២០១៥ ត្រូវកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន នៅចំនុចផ្សារឯករាជ្យ2 ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់
ចោមចៅ ខណ្ឌពោធិសែនជ័យ។
លោក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យម្នាក់ ខណ:កម្លាំងសមត្ថកិច្ចកំពុងល្បាតរក្សាសណ្តាប់ធ្នាប់ សន្តិសុខនៅតាមមូលដ្ឋាន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាព លួចដោះយកគ្រេឿងអលង្ការ បន្ទាប់ពីល្បួងក្មេងស្រីអាយុ៣ឆ្នាំ ឱ្យស្ករគ្រាប់ ។
សមត្ថកិច្ចបន្តរថា មុនពេលកើតហេតុ ខណ:ក្មេងស្រីរងគ្រោះឈ្មោះ អួង គឹមពិសី ភេទស្រី អាយុ៣ឆ្នាំម្តាយឈ្មោះលឹម ហ៊ុននី អាយុ៣៥ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះជួល ភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កំពុងលេងក្រោយផ្ទះ ស្រាប់តែជនសង្ស័យមកដល់ ក៍បានលួងក្មេងស្រីដោយអោយហូបស្ករគ្រាប់ បន្ទាប់មកក៍ធ្វើសកម្មភាពដោះយកក្រវិលក្មេងស្រីតែម្តង។
បើតាមការបញ្ជាក់បន្ថែម ក្រោយពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យក៍បានឡើងម៉ូតូគេខ្លួន ពេលនោះមានអ្នកជិតខាងឃើញក៍ស្រែកឆោឡោថាចោដោះក្រវិលកូនក្មេង ភ្លាមនោះក៍ត្រូវកម្លាំងល្បាត អាវុធខណ្ឌពោធិ៍សែនជ័យ អន្តរាគមន៍ដេញចាប់បានតែម្តង។
បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យសមត្ថកិច្ចបញ្ជាក់ថា បានឆែកឆេររកឃើញក្រវិលមាស5ហ៊ុន ដែលជនសង្ស័យ ដោះយកពីកូនក្មេងរងគ្រោះ។ ក្រោយមកសមត្ថកិច្ចក៍ប្រគល់វត្ថុតាងទាំងនេះឱ្យម្តាយជនរងគ្រោះវិញ ។
ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពបែបនេះបានសម្រេចជាច្រើនលើកមកហើយ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង មានម៉ូតូ១គ្រឿងម៉ាក CUB ពណ៏ស្លែ ពាក់ស្លាកលេខ OI-5006 ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌដើម្បីបន្តរនិតិវិធីតាមច្បាប់ ៕

08-10-201560041 60042

Loading...

Leave a Reply

Your email address will not be published. Required fields are marked *