ល្បែងប្រភេទថ្មី (ភ្នាល់កាំជ្រួច) កំពុងធ្វើឲ្យអ្នកភូមិក្បែរជើងភ្នំដងរ៉ែក ជួបបញ្ហាសុខភាព

ខេត្តឧត្តរមានជ័យ ៖ ក្រុមអ្នកភូមិរស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ក្បែរជើងភ្នំដងរ៉ែក កៀកនឹងច្រកជាំសាង៉ាំ ពេលនេះកំពុងតែជួបនឹងបញ្ហាសុខភាព ដោយអាការៈក្អក និងរមាស ហើយសត្វមាន់ទារដែលពួកគាត់ចិញ្ចឹមត្រូវងាប់គ្មានសល់ ក្រោយពីមានការបើកឲ្យមានក្បែងភ្នាល់បាញ់កាំជ្រួចនៅក្បែរភូមិស្ថានរបស់ពួកគាត់។

បើតាមប្រជាពលរដ្ឋ ល្បែងប្រភេទថ្មីដែលត្រូវគេហាមឃាត់នៅប្រទេសថៃ ត្រូវគេយកមកលេងនៅក្បែរច្រកជាំសាង៉ាំក្នុងទឹកដីកម្ពុជាវិញម្តង ហើយការភ្នាល់ទៀតសោតគឺមានច្រើនៗណាស់ សូម្បីតែចូលមើល ក៏ត្រូវចំណាយប្រាក់ប្រមាណ៥០០បាត ទើបគេអនុញ្ញាតិឲ្យចូល។

បើតាមអ្នកចូលលេងបាននិយាយថា ល្បែងភ្នាល់កាំជ្រួចនេះ គឺគេលេងភ្នាល់ស៊ីសងទៅតាមល្បឿន និងពេលវេលារបស់កាំជ្រួចលឿន យឺត និងរយៈកម្ពស់។ ល្បែងនេះ កាលពីមុន គឺគេលេងនៅក្នុងទឹកដីប្រទេសថៃ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរថៃបានហាមឃាត់ ព្រោះតែវាបានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋគេ ដូចជាការបាចភាយនូវសារធាតុគីមី ហើយពេលខ្លះកាំជ្រួចបានហោះទៅបុកផ្ទះសម្បែង ឬមនុស្សបណ្តាលឲ្យស្លាប់ទៀត។

ចំពោះករណីនេះ លោក ហោ ជិនវរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានមានប្រសាសន៍ថា ការលេងល្បែងភ្នាល់បាញ់កាំជ្រួចនេះ គឺជាការសម្រេចរបស់គណកម្មការខេត្ត។

ចំណែក ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ល្បែងភ្នាល់មួយនេះ គឺមានច្បាប់ត្រឹមត្រូវ ដោយមានចំណារ ស.ជ.ណ ពីគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ គឺមិនមែនខេត្តជាអ្នកសម្រេចនោះឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *