ល្បែងភ្នាល់ទឹកភ្លៀង បៀអាប៉ោង របស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ រាលដាលកាន់តែខ្លាំងក្លាជាងមុនទៅទៀត

ខេត្តបាត់ដំបង៖ ដោយហេតុថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងពេញបន្ទុកនោះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នល្បែងភ្នាល់ទឹកភ្លៀង បៀអាប៉ោង របស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ រាលដាលកាន់តែខ្លាំងក្លាជាងមុនទៅទៀត។

ជាងនេះទៅទៀត លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏រក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលបើកដោយបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ នោះទេ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងភ្នាល់ទឹកភ្លៀង និងបៀអាប៉ោងរបស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ រាលដាលកាន់តែខ្លាំងដោយមានអ្នកចូលរួមលេងរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗហើយមេល្បែងស៊ីសងអាចប្រមូលលុយបានរៀបម៉ឺនរាប់សែនដុល្លារ និងរាប់រយលានរៀលក្នុងមួយថ្ងៃៗ ។

ប្រភពខ្លះបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗក្នុងខេត្តបាត់ដំបង​ ទាំងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្តពីបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ ទើបបណ្តោយឲ្យបុគ្គល២នាក់នោះបើកល្បែងស៊ីសងខុសច្បាប់ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថា្នក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ជាបន្ទាន់។

ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ទំនងល្បែងស៊ីសងខុសច្បាប់របស់បុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ​ ជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ផងដែរទើបលោក អ៊ុច សុខុន មិនចាត់វិធានការបង្ក្រាប។ ជាងនេះទៅទៀត លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សម្ងំដេកលក់អស់ទៅហើយ ក្នុងខណៈដែលបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកឈ្មោះ តាត្នោតជ្រំ បើកល្បែងភ្នាល់ទឹកភ្លៀង ល្បែងបៀអាប៉ោងយ៉ាងពេញបន្ទុកនៅភូមិសំរោងពីរ សង្កាត់អូរចារ និងសង្កាត់ផ្សេងៗទៀតធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ៕

Loading...