ល្បែងភ្នាល់​សន្សើម​កំពុង​ពេញ​និយម​នៅ​ភ្នំពេញ​

​ភ្នំ​ព​ញ​៖​ កម្ពុជា​ប្លែក​!​ ប្លែក​ត្រង់​ថា​ អ្វី​ក៏​ភ្នាល់​ សូ​ម្បី​តែ​សន្សើម​តិច​ច្រើន​ ក៏​ក្លាយជា​ល្បែងភ្នាល់​ដែរ​ ។​ គេ​ភ្នាល់​គ្នា​ថា​ តើ​យប់​នេះ​ សន្សើម​អាច​សើម​ក្រដាស​ឬទេ​?​ មាន​មនុស្ស​ជា​ច្រើន​ដែល​ញៀន​ល្បែងស៊ីសង​ ក៏​បាន​នាំ​គ្នា​លេងល្បែង​ថ្មី​នេះ​ដែរ​ ។​ មិនតែប៉ុណ្ណោះ​ ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ពី​អ្នកលេង​ល្បែង​ ។​

​ល្បែងភ្នាល់​ទឹកសន្សើម​នេះ​ កំពុង​ពេញ​និយម​សម្រាប់​អ្នក​ញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​។​ គេ​លេង​ភ្នាល់​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ដែល​អ្នក​ចាញ់​ភាគច្រើន​ជា​កូន​។​ ករណី​នេះ​មិនមែន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនដឹង​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ទទួល​បាន​ផលប្រយោជន៍​ឈ្មួញ​ថៅកែ​វង់ល្បែង​ទឹកសន្សើម​នោះ​ ទើបបាន​មិន​ចាត់ការ​។​ គេ​លឺ​ក្រុម​អ្នកលេង​ល្បែងភ្នាល់​ទឹកសន្សើម​ស្រែ​កកោក​កាក​តាម​វិទ្យុទាក់ទង​របស់​សមត្ថកិច្ច​ទៀត​ផង​។​

​គេ​មិនដឹង​ថា​ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បានដឹង​អំពី​បញ្ហា​ល្បែងភ្នាល់​សន្សើម​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?​ ប៉ុន្តែ​ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ទំហំ​នៃ​ការ​ភ្នាល់មាន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដែល​អ្នក​ចាញ់​ ស្ទើរ​ចងក​សម្លាប់​ខ្លួន​ ។​ រីឯ​ថៅកែ​ត្រូវ​គេ​រាយការណ៍​ថា​ មិនសូវ​នៅ​ក្រោម​ពង​ប៉ុន្មាន​ទេ​ ។​ គេ​មិនដឹង​ថា​ តើ​ល្បែងភ្នាល់​ទឹកសន្សើម​នេះ​ មា​នទី​តាំងនៅ​ទីណា​ឲ្យ​ពិតប្រាកដ​ទេ​ គ្រាន់តែ​ដឹង​ថា​ នៅ​ក្នុង​ខណ្ឌ​៧​មក​រា​ ខាងលិច​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ ។​
​ក្រុម​អ្នកលេង​ល្បែងភ្នាល់​ទឹកសន្សើម​ព្រលយ​ឲ្យ​ដឹង​ថា​ ពួក​គេ​ជា​អ្នក​និយម​លេងល្បែង​ភ្នាល់​ទឹកភ្លៀង​។​ ប៉ុន្តែ​នៅ​រដូវប្រាំង​អត់​មានទឹក​ភ្លៀវ​ ដូច្នេះ​មាន​តែ​ភ្នាល់​ទឹកសន្សើម​ប៉ុណ្ណោះ​។​ អ្នកលេង​ល្បែងភ្នាល់​នេះ​ទទួលស្គាល់​ថា​ វា​ជា​របត់​ថ្មី​មួយ​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ មេ​មិន​ដែល​នៅ​ក្រោម​ពង​នោះ​ទេ​។​

​ករណី​នេះ​គេ​រំពឹង​ថា​ អាជ្ញាធរ​នឹង​ជួយ​សម្រួល​ដើម្បី​ឲ្យ​ល្បែង​ប្រភេទ​ថ្មី​នេះ​ក្លាយជា​ល្បែង​ស្របច្បាប់​ និង​ទទួល​បានការ​ពេញ​និយម​ពី​អ្នកលេង​ ។​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ គួរ​ជួយ​សម្របសម្រួល​ដើម្បី​ឲ្យ​ល្បែង​ថ្មី​នេះ​ទទួល​បានការ​ពេញ​និយម​ពី​អតិថិជន​ដែល​ជា​អ្នកលេង​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *