ល្បែងស៊ីសងកើតមានពេញបន្ទុកនៅក្រុងតាខ្មៅ គ្មានវិធានការល្អពីអាជ្ញាធរ

ខេត្តកណ្តាល ៖ សេចក្តីរាយណ៍ពីប្រជាពលរដ្ឋក្រុងតាខ្មៅថា មានមេឆ្នោត កន្ទុយលេខបើកលេងដុះស្លែរស៊ីសងមិនញញើតដៃនៅក្នុងក្រុងតាខ្មៅ២កន្លែងធំៗ កំពុងអង្គុយរាប់ លុយដែលកូនជឹង (ហៅថា កូនកញ្ជ្រែង) ពេលចន្លោះម៉ោង៤ទៅ៥ល្ងាច ដោយស៊ីសងយ៉ាងរលូន តែសមត្ថកិច្ច នឹងអាជ្ញាធរមិនបានបង្គ្រាបនោះទេ ដោយគេដឹងថា បានត្រូវរូវគ្នាតាំពីថ្នាក់តូចដល់ថ្នាក់ធំនៅក្នុងខេត្តកណ្តាលអស់ហើយ ។

មេឆ្នោត២កន្លែងធំៗនោះគេស្គាល់ថាទី១ឈ្មោះចែ ចេង នឹង ចែ ទូច ដែលនៅ បណ្តោយផ្លូវ១១០ក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ អែបជាប់ខាងលិចផ្ទះសំណាក់សុខាសម្បត្តិដោយមេទាំងពីរបានដាក់កូនជឹង(ហៅកូនកញ្ជ្រែង)ពង្រាយតាមផ្ទះលក់ចាប់ហួយនឹងតាមតុកាហ្វេក្នុងឃុំស្រុកខេត្តកណ្តាលយកមកស៊ីសងជាមួយគ្នាយ៉ាងរលូន។

ទី២.ឈ្មោះចែ ឆេងនៅជាប់ខាងកើតផ្សារ តាខ្មៅតាមផ្លូវ២១៥នៅភូមិតាខ្មៅសង្កាត់តាខ្មៅនឹង ផ្ទះដាក់ស្លាកយីហោ ឈ្មោះអ៊ឹង ហុយគង់ ហើយចែឆេងខាងលើនេះ បានដាក់សាខាមួយកន្លែងទៀតស្ថិចនៅកែងផ្លូវ១០៥ខាងលិចផ្សាតាខ្មៅចាស់ដែលមានបន្ថែមនឹងកំពុងតែអង្គុយចាំយកលទ្ធផលតាមអីនធឺណេតនឹងសុីសងល្បែងក្នុងមួយថ្ងៃៗមិនក្រោម៤០លាន់ទៅ៥០លាន់នោះទេ។

ក្នុងការឆ្លើយតបនេះ លោកអធិការក្រុងតាខ្មៅបានធ្លាប់និយាយថា ទទួលស្គាល់ពិតជាមានល្បែងប្រាដកមែន តែករណីមេឆ្នោតកន្ទុយលេខពិបាកនឹងបង្ក្រាបណាស់ អ្នកសាពត័អើយ ក្រុងតាខ្មៅក្លាយជាមជ្ឈមណ្ឌលល្បែងទៅហើយ ។

រាជរដ្ឋភិបាលដាក់បញ្ជាលក្ខណះសម្បត្តិ៩ចំណុចភូមិ ឃុំមានសុវត្ថភាព គឺចំណុចទី៥បានអនុម័តអោយមន្ត្រីក្រោមៗអនុវត្តន៍ គឺគ្មានការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អវុធខុសច្បាប់នឹងបទល្មើសគ្រប់ប្រភេទ ។

មេឆ្នោតដែលឈ្មោះចែចេង ចែទូច និងចែឆេង ឈរជើងដ៏រឹងមាំ ចាក់គ្រឹះបានដល់សព្វថ្ងៃនេះ គឺបានបង់លុយអោយគ្រប់ស្ថាបណ្ណ័ទាំងអស់ តាំងពីភូមិសង្កាត់ ក្រុង ជាពិសេសសមត្ថកិច្ចទុកចែកៗគ្នាចាយទៅ ។

ទាក់ទិញនឹងមេឆ្នោតដុះស្លែខាងលើនេះ ចែ ចេងនឹងចែទូច បាននិយាយថា (អារឿងកន្ទុលេខ គេលេងទូទាំងប្រទេសទៅហើយគឺប្រជាពលរដ្ឋគាត់លេងផ្សងសំណាងមិនមានទោសទាន់ដល់ថ្នាក់ដូចជាចោរឆក់ ចោរប្លន់ នឹងអ្នកកាប់ព្រៃឈើឯណា) ។

ហើយខ្ញុំបើកលេងឆ្នោតទៅបានដោយបង់ប្រាក់តាមស្ថាបណ្ឌ័ដែលពាក់ពន្ធច្រើនណាស់ទំរ៉ាំបានឈរជើងចាក់គ្រឹសរឹងម៉ាំដល់សប់ថ្ងៃនេះ!បើចង់សួរនាំអីមិនបាច់សួរទេ!ខ្ញុំធ្វើមេកន្ទុយលេខតែបន្តិចទៀតទេ!ព្រោះខ្ញុំខ្វះលុយសង់ផ្ទះសំណាក់បង្ហើយ!បើផ្ទះសំណាក់ខ្ញុំធ្វើរួចរាល់ហើយខ្ញុំនឹងឈប់ធ្វើមេឆ្នោតហើយកុំអោយរំខានដល់អ្នកទាំងនោះចេះតែមកសួរ។

យោងតាមប្រសាសន៍របស់ ឩត្តមសេយ៍នីអគស្នងការជាតិលោក នេតសាវឿន អគស្នងការជាតិបានថ្លែងក្នុងកិច្ចសន្តិបាតបូកសរុបការងារទិសដៅ ២០១៥នឹង២០១៦នឹងសម្ពោធអាគារសាលប្រជុំនៅស្នងការដ្ឋាននគបាលខេត្តកណ្តាលថា អោយលោកអភិបាលសហការណ៍ជាមួយសមត្ថកិច្ចចុះ មើលបទល្មើសទី១គ្រឿងញៀនទី២ករណីចរាចរណត្រូវចុះអបរំនឹងណែនាំក្នុងមូលដ្ឋានអោយប្រជាពលរដ្ឋបញ្ជៀបអំការពាក់មួកវសុត្ថិភាពនឹងកុំបើកបរនៅពេលស្រវឹងៈនឹងទី៣ល្បែងគ្រប់ប្រភេទជាពិសេសពិនិត្យមេកន្ទុយលេខដែលនៅក្នុងខេត្តកណ្តាលជាដើមចមអោយមានកើតចោរលួចប្លន់។

ដោយលែកសមត្ថកិច្ចនគបាលនឹងរាជអាវុធហត្ថខេត្តកណ្តាលកធ្លាប់បានសន្យាថានឹងបង្គ្រាបតែរយៈពេលជិត១ឆ្នាំទៅហើយដូចជាគ្មានពន្លឺក្នុងការបង្គាប់នោះឡើយ។

មហាជនក្នុងខេត្តកណ្តាលបានសំដែងការព្រួយបារម្មណ៍ដោយសមត្ថកិច្ចបានបើកដៃអោយមេឆ្នោតទាំងនោះសុីសងយ៉ាងរលូនមិនបង្គ្រាបហើយបទល្មើសចោរលួចប្លន់កើតមានជាហូហែរក្នុងខេត្តកណ្តាលធ្វើអោយប្រជាពលរដ្ឋភយ័ខ្លាចក្នុងការរសនៅក្នុងបច្ចុប្បន្ន ៕

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *