ល្បែងស៊ីសងនៅកំពង់ត្រាច ស្នងការខេត្តថាធ្លាប់ឮដែរ

ខេត្តកំពត៖ រឿងសង្វៀនជល់មាន់ និង ល្បែងស៊ីសងស្ទើរគ្រប់ប្រភេទ ដែលបើកលេងយ៉ាងគគ្រឹកគ្រេងនៅក្នុងភូមិសាស្ត្រភូមិព្រៃក្រើស ឃុំតន់ហន់ ស្រុកកំពង់ត្រាច ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនោះ កាលពីម្សិលមិញ ស្នងការខេត្តកំពត បានថ្លែងថា លោកធ្លាប់បានឮ គេនិយាយដែរ ។
លោក ម៉ៅ ចន្ទមាក់ធូរិទ្ធ ស្នងការខេត្តកំពត បានប្រាប់ann ថា លោក ធ្លាប់ឮគេនិយាយពីទីតាំងល្បែងនោះដែរ , ប៉ុន្តែនៅពេលដែលមានការចោទសួរថា តើលោក នឹង មានវិធានការយ៉ាងម៉េច ចំពោះទីតាំងល្បែងនោះ ក៍ស្រាប់តែលោក មានប្រសាសន៍ថា កំពុងរវល់ព្យាបាលជម្ងឺ នៅវៀតណាម ហើយក៍បិទទូរស័ព្ទតែម្ដង ។
ចំណែកលោក កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ក៍មិនអាចសុំការបំភ្លឺចំពោះករណីនេះបានដែរ ដោយលោកថា កំពុងជាប់រវល់ប្រជុំ ។
យ៉ាងណាក៍ដោយក្រុមប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងល្បែងស៊ីសងខាងលើ ដែលបានបើកលេងជាយូរមកហើយដូចជាជល់មាន និង យូគីជាដើមនោះ ត្រូវបានកាងការពារដោយសមត្ថកិច្ច មាននគរបាល និងកម្លាំងកងរាជអាវុធហត្ថ។ ហើយដើម្បីសុវត្ថិភាពក្នុងភូមិ-ឃុំ ពួកគាត់ជាញយដងបានស្នើសុំឲ្យទប់ស្កាត់, ប៉ុន្តែរហូតមកដល់ពេលនេះ គេពុំទាន់ឃើញសមត្ថកិច្ចមានវិធានការអ្វីឡើយ ដែលហាក់ដូចជាការផ្ដល់ឱកាសឲ្យវង់ល្បែងនោះ ដំណើការយ៉ាងរលូន ៕

២Capture

Loading...

Leave a Reply

Your email address will not be published. Required fields are marked *