វក់នឹងល្បែងចាញ់អស់ពីខ្លួន បង្ខំចិត្តធ្វើអត្តឃាដចងកបញ្ចប់ជីវិត

ខេត្តបាត់ដំបងៈ បុរសម្នាក់ត្រូវគេប្រទះឃើញចងកធ្វើអត្តឃាត បន្ទាប់ពីញៀនល្បែងបាញ់ត្រី ចាញ់អស់លុយ លក់អស់ម៉ូតូ ហើយមានការស្តាយក្រោយ អាណិតប្រពន្ធ និងកូនស្រី ព្រមទាំងក្រុមគ្រួសារនោះ ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង ។

ករណីនេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី០៥(ចន្ទ័គីរី) ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ វេត វណ្ណះ ភេទប្រុស អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ ថន រស្មី អាយុ២៣ឆ្នាំ រស់នៅភូមិគោកឃ្មុំ តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពបន្តថា អ្នកទាំងពីរបានមកជួលបន្ទប់រស់នៅចំណុចក្រុមទី០៥(ចន្ទ័គីរី) ភូមិស្វាយ ឃុំបឹងរាំង គឺដើម្បីលក់ដូរនៅក្នុងផ្សារបានឡែម ប្រទេសថៃ ហើយក្រោយមក ដោយសារ តែ បែកគំនិតចូលលេងល្បែងហ្គែមបាញ់ត្រី ក្មុងកាស៊ីណូ ឃ្វីន វក់ញៀនញ៉ាម បំផ្លាញ អស់ លុយ អស់ម៉ូតូ ជាបន្តបន្ទាប់រហូតដល់៦គ្រឿ ង ហើយនៅមុនថ្ងៃកើតហេតុ ជនរងគ្រោះបាន សុំអោយប្រពន្ធផ្ញើលុយសៀម ១ម៉ឺនបាត ដើម្បីយកទៅលស់ ម៉ូតូវិញ ប៉ុន្តែគេបានចូលលេងហ្គែមបាញ់ត្រី ចាញ់លុយអស់ លុះនៅយប់ម៉ោង៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ក៏មានការភ្ញាកផ្អើលដោយមានការប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលបាន ចុះដល់កន្លែងកើតហេតុ ពិនិត្យធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជា ចងកសម្លាប់ខ្លួនឯង ប្រាកដមែន។ សពត្រូវប្រគល់ឲ្យគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ ៕

de

Loading...

Leave a Reply

Your email address will not be published. Required fields are marked *