វង្វេង វង្វេង

fro

វង្វេងផ្លូវឆ្ងាយ នឿយកាយចិត្ត
វង្វេងផ្លូវជិត ចិត្តមិនស្ងប់
វង្វេងផ្លូវកាត់ ដើរត្រឡប់
វង្វេងមិនចប់ ចិត្តស្រឡាញ់ ។
វង្ចេងផ្លូវខុស ប្រើច្បាប់ព្រៃ
វង្វេងបំភ្លៃ ច្បាប់លើអញ
វង្វេងឫកអួត មិនចេះចាញ់
វង្វេងអាងបាញ់ គង់ចាញ់់រាស្ត្រ។
វង្វេងផ្លូវកាម គំនិតខ្លី
វង្វេងល្មោភស្រី កូនរទាស
វង្វេងគូឯង តែងមិនឈ្លាស
វង្វេងជាន់រាស្ត្រ វិនាសចាញ់។
វង្វេងសម្រស់ អាល័យភក្ត្រ
វង្វេងចំពាក់ ចិត្តកំណាញ់
វង្វេងចិត្តស្មោះ ព្រោះចិត្តខ្នាញ់
វង្វេងចិត្តផ្ចាញ់ តែងប្រចណ្ឌ។
វង្វេងក្នុងមេឃ វង្វេងផ្កាយ
វង្វេងរៀងអាយ រាវខុសប៉ាន់
វង្វេងដៃគូ ច្រឡំកាន់
វង្វេងកំណាន់ ដ្បិតចិត្តក្បត់។
វង្វេងក្នុងមុង ក្នុងដំណេក
វង្វេងងាយពេក សប្ដិកម្សត់
វង្វេងហោះហើរ ពុំប្រាកដ
វង្វេងខុសបទ វង្វេងចូល។
វង្វេងវង្វាន់ វង្វេងវ័យ
វង្វេងឥតន័យ ព្រោកប្រាជ្ញពោល
វង្វេងកើតឈ្លោះ ព្រោះខ្មោចចូល
វង្វេងត្រកូល អសោចិ៍កេរ្តិ៍។
វង្វេងខុសធ្ងន់ វង្វេងជាតិ
វង្វេងប្រែធាតុ ឲ្យរាស្ត្រជេរ
វង្វេងលួចជាតិ លក់កោះកេរ
វង្វេងឲ្យគេ បំផ្លាញជាតិ។
រក្សាសិទ្ធិ៍ copyright rbu_spp 5:10 pm Thursday June 25, 2015

Loading...

Leave a Reply

Your email address will not be published. Required fields are marked *