វណ្ណ ម៉ូនិច ទទួល​ស្គាល់​រឿង​ធ្លាយ​រូបស្រាត​លើ Facebook

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ការ​លេច​ធ្លាយ​រូប​ស្រាត​នៅ​លើ Facebook ម្សិលមិញ។ ព្រឹក​នេះ វណ្ណ ម៉ូនិច បាន​ទទួល​ស្គាល់​ថា រូប​នោះ គឺ​រូប​របស់​នាង​ពិត​មែន។

“ចាស​ពិត​មែន​បង​រូប​ខ្ញុំ…រូប​ហ្នឹង​យូរ​ខ្ទង់​២​ឆ្នាំ​ហើយ ហើយ​តាម​ខ្ញុំ​គិត គឺ​អ្នក​ចាស់ សង្សារ​ចាស់​របស់​ខ្ញុំ​ជា​អ្នក​បញ្ចេញ”។ ម៉ូនិច បន្ថែម​ថា នាង និង​សង្សារ​មាន​វ័យ​ជាង ២០​ឆ្នាំ បាន​បែក​គ្នា​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មុន​ដោយ​សារ​ជម្លោះ បន្ទាប់​ពី​បាន​សេព​គប់​គ្នា​អស់​រយៈ​ពេល​ប្រមាណ ៤​ឆ្នាំ។ ដោយ​សារ​តែ​បែប​​នេះ នាង​ជឿ​ថា អតីត​សង្សារ​រូប​នោះ​ជា​អ្នក​បញ្ចេញ​រូបភាព​ទាំង​នេះ។

bbbbbbbbbbbbb - Copy

ម៉ូនិច ថ្លែង​ថា “កាល​នៅ​ត្រូវ​គ្នា គាត់​ធ្លាប់​ខ្ចី​ទូរសព្ទ​ខ្ញុំ​ទៅ​ប្រើ​១​ថ្ងៃ​២​ថ្ងៃ អីចឹង​ហើយ​ទើប​គាត់​មាន​រូប​ទាំង​នោះ”។ ប្រការ​គួរ​កត់​សម្គាល់ រូបភាព​ទាំង​អស់ គឺ​ត្រូវ​បាន​បង្ហោះ​លើ​គណនី Facebook ផ្ទាល់​របស់​កញ្ញា វណ្ណ ម៉ូនិច តែ​ម្ដង។ បញ្ហា​នេះ នាង​អះអាង​ថា អតីត​សង្សារ​នាង​ធ្លាប់​ស្គាល់​លេខ​សម្ងាត់​គណនី​របស់​នាង។ ដោយ​សារ​តែ​ទុក​ចិត្ត​ផង និង​ភ្លេច​ខ្លួន​ផង ទើប​នាង​មិន​បាន​ប្ដូរ​លេខ​សម្ងាត់ ចុង​ក្រោយ​ក៏​កើត​រឿង​បែប​នេះ​តែ​ម្ដង។

cccccccc - Copy

វិល​មក​មូលហេតុ​នៃ​ការ​បែក​បាក់​ជា​មួយ​អតីត​គូស្នេហ៍​នេះ កញ្ញា វណ្ណ ម៉ូនិច ដោយ​សារ​តែ​អតីត​គូ​ស្នេហ៍​ហួងហែង​ខ្លាំង​ពេក ដោយ​រក​រឿង​ឈ្លោះ​ជាមួយ​នាង មិន​ចង់​ឲ្យ​នាង​ប្រឡូក​សិល្បៈ​មិន​ចង់​ឲ្យ​បុរស​ផ្សេង ប៉ះពាល់​ដៃ​ជើង​របស់​នាង និង​ហាម​ឃាត់​សូម្បី​តែ​នាង​ចេញ​ទៅ​ណា​មក​ណា។ ចុង​ក្រោយ នាង​បាន​លួច​ចេញ​តែ​ដើរ​លេង ក៏​ធ្វើ​ឲ្យ​ឈ្លោះ​គ្នា​ខ្លាំង និង​ឈាន​ទៅ​បែក​គ្នា​តែ​ម្ដង។

តារា​ស្រី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ល្បី​ក្នុង​ស្រុក​ រូប​នេះ ថ្លែង​ថា “ក្រោយ​ពេល​បែក​គ្នា គេ​បាន​និយាយ​ថា អ្នក​ឯង​គឺ​ជា​មនុស្ស​ទី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​យំ​ដោយ​សារ​អ្នក​ឯង ហើយ​ខ្ញុំ​នឹង​ចង​ចាំ។ គេ​ថា គេ​ឈឺ​ចាប់​ណាស់…ប៉ុណ្ណឹង…គ្រាន់​តែ​ខ្ញុំ​លួច​ទៅ​ដើរ​លេង​ប៉ុណ្ណឹង​ណាស់…មិន​លួច​ម៉េច​បើ​បិទ​សិទ្ធិ​សេរី​ភាព​ខ្ញុំ​ពេក”។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *