វត្តដែលទើបនឹងកើតថ្មី មិនទាន់មាន កុដិ សាលាឆាន់ វិហារ របង ចេតីយ៍ រួមនឹងព្រះចៅអធិការផងនោះ បែរជាមានទំនាស់កើតឡើង រវាងព្រះសង្ឃ អាចារ្យគណៈកម្មការ ជាមួយនឹងជាងម៉ៅការធ្វើសាលាឆាន់

ខេត្តព្រៃវែង៖ វត្តដែលទើបនិងកើតថ្មី មិនទាន់មាន កុដិ សាលាឆាន់ វិហារ របង ចេតីយ៍ រួមនិងព្រះចៅអធិការផងនោះ បែរជាមានទំនាស់កើតឡើង
រវាងព្រះសង្ឃអាចារ្យគណៈកម្មការ ជាមួយនិងជាងម៉ៅការធ្វើសាលាឆាន់ ហើយក៏មាន ការឈឺចាប់ទាំងនាក់ម៉ៅការនិងកម្មករជាង២០នាក់ព្រោះបើកលុយមិនបាន
វត្តដែលមានទំនាស់ខាងលើឈ្មោះ (សច្ចវាទីអង្គ្រង) ស្ថិតនៅភូមិអង្គ្រង ឃុំអង្គរ ស ស្រុកមេសាង ខេត្តព្រៃវែង។

លោក គង់ គារាសី អាយុ៣៥មានទីលំនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានលើកឡើងថា លោកមានការឈឺចាប់ពាក់ពន្ធ័និងទំនាស់មួយនេះ ហើយសូមឲ្យអាជ្ញាធរ រកយុត្តិធម៌ឲ្យខ្លួន ខណៈព្រះសង្ឃមានចេតនាបោកប្រាស់ខ្លួននិងកម្មករទាំង២៥នាក់
លោកបញ្ជាក់ថា ដើមចមដំបូង ខ្លួនបានម៉ៅការសាងសង់ធ្វើគ្រិះសាលាឆាន់ ដោយចាក់ធ្នឹមចាក់សរសរ ឡើងលើ ហើយបានព្រមព្រៀងធ្វើកិច្ចសន្យាក្នុងតម្លៃ(៣៣០០០
ដុល្លារសហរដ្ឋអាមេរិក)ទាំងប្រាក់ឈ្នួលនិងពលកម្ម លុះធ្វើបានរយៈពេលជាងកន្លះខែ ដោយចំណាយទាំងសម្ភារៈនិងពលកម្ម ប្រមាណជាង១ម៉ឺនដុល្លារហើយនោះ ស្រាប់តែព្រះសង្ឃព្រះនាម យ៉ាន់ វណ្ណធឿន ដែលជាម្ចាស់លុយ បញ្ជាឲ្យបិទការដ្ឋាន ទាំងទទឹងទិសក្រោមហេតុផល ធ្វើខុសលក្ខណៈបច្ចេកទេស។

លោកបន្តទៀតថា ទំនាស់នេះមកពីបញ្ហាបច្ចេកទេសបន្តិចបន្ទួចរបស់លោក តែលោកនិងកែតម្រូវតាមព្រះសង្ឃនិងគណៈកម្មការ
ព្រោះថាលោកទឹមបើកលុយបាន៥០០ដុល្លារទេ ទាំងដែលចំណាយដើមទុនអស់ជាង១ម៉ឺនដុល្លារ
នៅក្រោយពេលមានទំនាស់គឺបានសម្រួលតាំងពីនៅវត្តរហូតដល់សាលាស្រុកនៅតែព្រះសង្ឃមិនព្រមទទួលយកដំណោះស្រាយទាល់តែសោះ ហើយបើចង់បញ្ឈប់ការដ្ឋាននេះសូមឲ្យព្រះសង្ឃ សងថ្លៃសម្ភារៈនិងពលកម្មមក ជាងនិងឈប់ធ្វើភ្លាម ។

ដោយឡែកព្រះតេជគុណ យ៉ាន់ វណ្ណធឿន ចៅអធិការវត្តសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងជាម្ចាស់ជុំនួយក្នុងការកសាងឧបដ្ឋានសាលាដែលមានទំនាស់ខាងលើ
មានសង្ឃដីការថា អាត្មាជួលជាងពេញថ្លៃហើយជាងធ្វើខុសជាច្រើនដងមិនអាចទទួលយកបាន និងបានធ្វើកិច្ចសន្យា ចំនួន២ដងហើយដោយលើកក្រោយសរសេរថា បើជាងធ្វើខុសស្តង់ដាលក្ខណៈបច្ចេកទេស និងបិទការដ្ឋានដោយគ្មានសំណងអ្វីទាំងអស ទើបអាត្មាមិនសង។

ឯលោក កែវ ពិសី អភិបាលស្រុកមេសាងបានឲ្យដឹងថា រឿងនេះលោកបានចុះទៅពិនិត្យដល់កន្លែងការដ្ឋានកាលពីរសៀលថ្ងៃទី១២ កុម្ភៈនេះនិងបានអញ្ជើញទាំងព្រះសង្ឃនិងជាងឲ្យមកដោះស្រាយនៅសាលាស្រុកកាលពីព្រឹកទី១៣ កុម្ភៈ នេះទៀតតែសម្រួលយ៉ាងណាក៏មិនត្រូវខណៈព្រះសង្ឃសំអាងលើកិច្ចសន្យាមិនជួយសងជាងទេ ហើយលោកនិងបញ្ជូនរឿងនេះទៅខេត្តដើម្បីដោះស្រាយបន្ត

គូរបញ្ជាក់ផងដែរថា វត្តសច្ចវាទីអង្គ្រង នេះជាវត្តថ្មី មានការខ្វះខាតច្រើនព្រោះនៅទីជនបទ មានព្រះសង្ឃគង់នៅ៤អង្គ និងមួយអង្គបានសុំនិមន្តចេញដោយសារមានទំនាស់រញ៉េរញ៉ៃបែបនេះហើយ ៕ វុទ្ធ ឦសាន

Loading...