វត្តមាននាវាទាហានជើងទឹកចិន៥គ្រឿងនៅលើសមុទ្រអន្តរជាតិ Bering

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរបង់តាហ្គូនបានបញ្ជាក់អះអាងពីវត្តមាននាវារបស់កងកម្លាំងទាហានជើងទឹកប្រទេសចិន៥គ្រឿងស្ថិតនៅលើសមុទ្រអន្តរជាតិ Bering ដែលស្ថិតនៅចន្លោះព្រំដែនរវាងប្រទេសរស្ស៊ី នឹងអាឡាស្កា ខណៈដែលប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា កាលពីពេលថ្មីៗកន្លងទៅនេះបានធ្វើទស្សនកិច្ចទៅកាន់ទីនោះ ។

កម្មភាពនេះត្រូវបានគេកត់សម្គាល់មើលឃើញថាជាលើកដំបូងគេហើយដែលនាវារបស់កងទ័ពជើងទឹកប្រទេសចិនបានចេញសកម្មភាពនៅទីនោះ ហើយនេះក៏ជាសញ្ញាបង្ហាញឲ្យឃើញថ្មីថែមទៀតទៅលើវត្តមានពង្រីកឥទ្ធិពលរបស់ចិនទៅកាន់ពិភពលោកខាងក្រៅ លើសពីអ្វីដែលចិនបានធ្វើនាពេលកន្លងមក ។

អ្នកនាំពាក្យមន្ទីរបង់តាហ្គូន លោក Bill Urban បានថ្លែងបញ្ជាក់ថា ព័ត៌មានខាងលើនេះថា ធ្វើឡើងតាមរយៈការផ្សព្វផ្សាយរបស់កាសសែត the Wall Street Journal ដោយបញ្ជាក់ថា យើងគោរពសិទ្ធិសេរីភាពបណ្តាប្រទេសទាំងអស់ដែលធ្វើប្រតិបត្តិការនាវាយោធានៅលើផ្ទៃសមុទ្រអន្តរជាតិ ស្របទៅតាមលក្ខន្កិកៈ បទដ្ឋានអន្តរជាតិ ។ យើងបានដឹងថា នាវាកងទ័ពជើងទឹករបស់កម្លាំងទាហានរំដោះប្រជាជនចិន(PLAN) ៥គ្រឿងបាននិងកំពុងមានវត្តមាននៅលើផ្ទៃសមុទ្រ Bering ។ នេះជាលើកទីមួយហើយដែលយើងប្រទះឃើញសកម្មភាពនាវាកម្លាំងទាហានជើងទឹកប្រទេសចិននៅលើដែនសមុទ្រ Bering ។

នាវារបស់កងកម្លាំងទាហានជើងទឹកទាំង៥គ្រឿងនោះមាននាវាចម្បាំង៣គ្រឿង, នាវាវាយឡើងគោកមួយគ្រឿង និងនាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿង ។ នាវាទាំងនេះកំពុងស្ថិតនៅលើផ្ទៃសមុទ្រអន្តរជាតិ ជិតតំបន់ Aleutians ដែលជាច្រកមួយចេញពីចិនដីគោកឆ្ពោះទៅកាន់តំបន់អាឡាស្កា ។

ប្រទេសចិនបានក្លាយជាប្រទេសអង្កេតការណ៍អចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាតំបន់អាក់ទិកនៅឆ្នាំ២០១៣ ដោយមូលហេតុនេះហើយទើបបានបង្ហាញពីការចាប់អារម្មណ៍ ក៏ដូចជាឥទ្ធិពលរបស់ខ្លួនដើម្បីការការពារនៅក្នុងតំបន់ទាំងមូល។ សមាជិកក្រុមប្រឹក្សានេះគឺមានប្រទេសក្នុងតំបន់អាក់ទិកទាំងប្រាំបី រួមមាន ប្រទេសកាណាដា, ដាណឺម៉ាក, ហ្វាំងឡង់, អាយឡិន (Iceland), ន័រវែស, រុស្ស៊ី, ស៊ុយអែត និង សហរដ្ឋអាមេរិក។

នៅពេលបច្ចុប្បន្ននេះ លោកបារ៉ាក់ អូបាម៉ា បាននិងកំពុងស្ថិតនៅក្នុងរដ្ឋអាឡាស្កា សម្រាប់ដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ ដើម្បីបង្កើនការយល់ដឹងពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។

ប្រទេសចិននៅថ្ងៃទី៣ ខែកញ្ញា បានរៀបចំធ្វើព្យុហយាត្រាកងកម្លាំងយោធារបស់ខ្លួន ជាមួយនឹងការដង្ហែក្បួនទ្រង់ទ្រាយធំមួយដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ។ ព្យុហយាត្រានេះនឹងមានកងទ័ពចិនចូលរួម១២.០០០នាក់ ដើរជាក្បួនតាមរយៈទីលានធានអានមេន រួមជាមួយរថក្រោះ មីស៊ីល យន្តហោះចម្បាំងហោះហើរ និងអាវុធធុនទំនើបដទៃៗជាច្រើនផ្សេងទៀត ៕

china vessel on bering sea

Loading...

Leave a Reply

Your email address will not be published. Required fields are marked *