វរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ៥ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងវិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ស្ថិតនៅក្នុងភូមិតាងិល ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន ត្រូវម្ចាស់ការ រៀបចំសម្ភារសម្រាប់បម្រើឲ្យការហ្វឹកហ្វឺន, ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពេលម៉ោងសិក្សារៀនសូត្រ, ត្រូវមានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គដោយចេះជួយគ្នាទៅវិញទៅមក, ត្រូវយកចិត្តទុកដាក់ចៀសឲ្យឆ្ងាយពីល្បែងស៊ីសង ការសេពគ្រឿងស្រវឹង ពិសេសគ្រឿងញៀន, ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ, ត្រូវចូលរួមប្រឆាំង និងទប់ស្កាត់អំពើភេរវកម្មរបស់ពួកអមិត្ត និងថែរក្សាការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃឲ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះដែរ សិក្ខាកាមទាំងអស់ ត្រូវរក្សាអនាម័យឲ្យបានល្អ និងអនុវត្តឱ្យបាន នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕

Loading...