វាយក្បាលបំបែកប្លន់យកម៉ូតូ បុគ្គលិក CP បានសម្រេច នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ក្រោយសកម្មភាពប្លន់ដោយការប្រើកាំភ្លើងវាយក្បាលជនរងគ្រោះ យកម៉ូតូ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ហើយនោះ សមត្ថកិច្ចខេត្តកណ្តាលនិងភ្នំពេញក៍បានដាក់កម្លាំងល្បាត និងកំណត់មុខសញ្ញា ប៉ុន្តែជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ គិតថ្ងៃ១៧តុលា ២០១៥។

យោងទៅតាមរបាយការណ៍សមត្ថកិច្ចខេត្តកណ្តាល បានបង្ហាញថា កាលពីម៉ោង៨:១៥នាទីយប់ ថ្ងៃទី១៦តុលា ២០១៥ មានករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអាវុធ ( ប្លន់ ) មួយបានកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅក្នុងហេតុការណ៍នោះជនរងគ្រោះឈ្មោះរឹម សារី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ី ភី រស់នៅភូមិព្រៃតាប៉ុកសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសក្បាល ក្រោយពីជនល្មើស២នាក់មិនស្គាល់អត្តសញ្ញាណ មធ្យោបាយដោយម៉ូតូម៉ាកសង់០១គ្រឿងគ្មានស្លាកលេខ មិនស្គាល់សេរី បានវាយក្បាលជនរងគ្រោះនឹងស្នាប់កាំភ្លើង បន្ទាប់មកក៍ប្លន់យកម៉ូតូតែម្តង ។

របាយការណ៍ដដែលបន្តរថា ក្រោយកើតហេតុជនល្មើសមិនបានបន្សល់ទុកវត្ថុតាងអ្វីនោះទេ ក្រៅពីជនរងគ្រោះ បែកក្បាល៤កន្លែង ដេរ១៥ថ្នេរ និងបាត់បង់ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-7741មួយគ្រឿងនោះ ។

បើតាមសាក្សីរៀបរាប់ក្នុងរបាយការណ៍ថា នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូចេញពីក្រុមហ៊ុនមកទិញបងែ្អម នៅផ្សារបែកចាន ហើយក៍ត្រឡប់

ទៅក្រុមហ៊ុនធ្វើការវិញ ពេលជិះបានប្រហែល៦០០ម៉ែត្រ ត្រូវជនល្មើស ជិះម៉ូតូមកតាមពីក្រោយ ហើយយកកាំភ្លើងខ្លីវាយលើក្បាលជនរងគ្រោះបណ្តាលឲ្យបែកឈាមជនរងគ្រោះ ពេលនោះជនរងគ្រោះក៍ឈប់មើលមុខជនល្មើស តែត្រូវជនល្មើសយកកាំភ្លើងភ្ជង់ ទើបជនរងគ្រោះ ចុះពីលើម៉ូតូ ហើយជនល្មើសក៍យកម៉ូតូជិះទៅទិសខាងកើតបាត់ទៅពោលចូលមករាជធានីភ្នំពេញ៕

17-10-201560541

Loading...

Leave a Reply

Your email address will not be published. Required fields are marked *