វាយខ្មោះបុរសម្នាក់ ពីបទរំលោភលើកូនចុង តាំងពីនាងអាយុ៣ឆ្នាំ រហូតដល់១៣ឆ្នាំ

(ព្រះវិហារ)៖ បុរសជាឪពុកចុង ដែលមានសណ្តានជាសត្វតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ធ្វើការវាយខ្នោះភ្លាមៗ តាមពាក្យបណ្តឹងរបស់ជីដូនក្មេងស្រីរងគ្រោះ២នាក់ ដែលត្រូវឪពុកចុងរូបនេះ ចាប់រំលោភសេពសន្ធវៈបានសម្រេចជាច្រើនឆ្នាំ។ នេះបើតាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹង នៅព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកសង្គមថ្មី បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំរណសិរ្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ តាមពាក្សបណ្តឹងរបស់ជីដូនក្មេងស្រីរងគ្រោះ២នាក់ ដែលត្រូវឪពុកចុងធ្វើសកម្មភាពចាប់រំលោភអស់រយៈពេលជាច្រើនឆ្នាំ។

ជនសង្ស័យជាឪពុកចុងដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ក្អើយ បឿ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាកូនចុងមានឈ្មោះ ថ.ស.ស ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិអង្គ្រង (ភូមិរណប) ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ផ្អែកតាមចម្លើយរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនត្រូវបានឪពុកចុងរូបនេះ ធ្វើសកម្មភាពចាប់រំលោភតាំងពីអាយុ៣ឆ្នាំ រហូតមកពេលពេលនេះ គឺអាយុ១៣ឆ្នាំហើយ។ ជនសង្ស័យជាឪពុកចុង មិនត្រឹមតែរំលោភលើខ្លួនជាបងនោះទេ ថែមទាំងធ្វើសកម្មភាពរំលោភប្អូនស្រីរបស់នាងទៀតផង ជាហេតុធ្វើឲ្យប្អូនស្រីនាងមានការឈឺចាប់រាងកាយ ក៏បានយករឿងនេះទៅប្រាប់ជីដូន ហើយជីដុននាងក៏បានរាយការណ៍មកមេភូមិ ទៀបឈានដល់ការចាប់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យជាឪពុកចុងតិរច្ឆានរូបនេះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាតការតាមនីតិវិធី៕

 

 

Loading...