វាយឆ្កែងាប់១ក្បាល ព្រឹកឡើងប្រទះឃើញចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ខេត្តកណ្តាល៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ បន្ទាប់ពីស្រវឹងស្រា ហើយវាយឆ្កែងាប់មួយក្បាល ។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងចំការស្វាយ ភូមិតានប់ ឃំុកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តុង សុង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកសិករ រស់នៅភូមិ ឃំុកើតហេតុ ឪពុកមានឈ្មោះ ជា តុង អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះ ភួង ផុន អាយុ៥២ឆ្នាំ មុខរបរកសិករ និងរស់នៅភូមិឃំុជាមួយគ្នា។

សមត្ថកិច្ចថានៅមុនពេលកើតហេតុឈ្មោះ តុង សុង បានជិះម៉ូតូចេញពីចំការស្វាយរបស់ខ្លួនត្រឡប់ទៅផ្ទះហើយបានធ្វើសកម្មភាពអុកឡុកនៅក្នុងផ្ទះ និងវាយឆ្កែររបស់ខ្លួនងាប់១ក្បាល និងបានកាត់ខ្សែអង់ទែនទូរទស្សន៍ចោល ហើយឪពុកបានចេញមកជួយឃាត់ និងយកម៉ូតូមកទុក លុះមកដល់ម៉ោង២៣និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឈ្មោះតុង សុង បានយកពិលមួយដើរចេញពីផ្ទះបាត់ ដោយឪពុកមិនដឹងថាជនរងគ្រោះទៅទីណាទេ លុះព្រឹកឡើង ឪពុកបានជិះម៉ូតូទៅរោងចំការស្វាយ ស្រាប់តែឃើញជនរងគ្រោះចងកស្លាប់នៅក្នុងកញ្ចុះលើស្រះស្លាប់បាត់ទៅហើយ។

លោក នៅ នឿន នាយប៉ុស្តិ៍រដ្ឋបាល ឃំុកំពង់ស្វាយបានឲ្យដឹងថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំុនាញបច្ចេកទេសស្រុក និងអាជ្ញាធរភូមិ ឃំុបានចុះទៅធ្វើការត្រួតថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកស្លាប់ខ្លួនឯងមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Loading...