វាយប្រហារភេរវកម្មនៅស្ថានីយរថយន្តក្រុង Manhattan ក្រុងញូវយ៉ក របួស៤នាក់

មន្ត្រីបាននិយាយថា បុរសម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីប៉ុនប៉ងវាយប្រហារភេរវកម្មនៅស្ថានីយឡានក្រុងដ៏ធំបំផុតរបស់អាមេរិក ប្រចាំនៅទីក្រុងញូវយ៉កបណ្តាលឲ្យមនុស្ស៤នាក់រងរបួស្រាល ។

ស្នងការប៉ូលិស Bil de Blasio បានថ្លែងថា «ពួកភេរវកម្មមិនអាចយកឈ្នះបានឡើយ ។ យើងជាពលរដ្ឋក្រុងញូវយ៉ក»។ ការថ្លែងបែបនេះរបស់លោកស្នងការប៉ូលិស បន្ទាប់ពីហេតុការណ៍ផ្ទុះមួយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យជាភេរវករត្រូវបានស្គាល់ឈ្មោះ Akayed Ullah ភេទប្រុស អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពនៅវេលាព្រឹកព្រលឹមតែម្តង។

ក្រុមប៉ូលិសពន្លត់អគ្គីភ័យនិយាយថា មនុស្ស៤នាក់បានរងរបួសស្រាលក្នុងហេតុការណ៍បំផ្ទុះនេះ។ ស្នងការប៉ូលិសថ្លែងថា ជនវាយប្រហារនេះធ្វើសកម្មភាពម្នាក់ឯងប៉ុណ្ណោះ។

រូបថតចែករំលែកនៅលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា ជនសង្ស័យបានដេកដួលនៅលើដី គ្របដណ្តប់ដោយសម្លៀកបំពាក់រលែករយ៉ៃនៅខាងលើថែមទៀតផង។

ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើបទសង្ខេបទាក់ទិនឧប្បត្តិហេតុមួយនេះ ។

ស្ថានីយឡានក្រុងខាងលើដែលរងការវាយប្រហារនេះបម្រើសេវាដល់អ្នកដំណើរជាង៦៥លាននាក់ក្នុងមួយឆ្នាំ៕

 

Loading...