វាយប្រហារ​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​សម្លាប់​មេបញ្ជាការ​ក្រុម​ IS​ ឈ្មោះ​ Abdul​ Rauf​

​មន្ត្រី​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​បាន​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ សម្លាប់​មេបញ្ជាការ​ក្រុម​ឧទ្ទាម​មួយ​រូប​ឈ្មោះ​ Abdul​ Rauf​ ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ មេដឹកនាំ​ក្រុម​ឧទ្ទាម​ Abdul​ Rauf​ ទើបតែ​ស្បថ​ចូល​បម្រើ​ក្នុង​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ នោះ​។​

​មេបញ្ជាការ​ប៉ូលិស​ក្នុង​តំបន់​ Helmand​ បាន​បញ្ជាក់​ថា​ អតីត​មេដឹកនាំ​ក្រុម​តា​លី​បង់​ Mullah​ Abdul​ Rauf​ ត្រូវ​បាន​សម្លាប់​ក្នុង​សកម្មភាព​វាយប្រហារ​តាម​ដែនអាកាស​របស់​កម្លាំង​អង្គការ​ណា​តូ​ ។​

​កាលពី​ខែ​មុន​នេះ​ Mullah​ Abdul​ Rauf​ បាន​ចាក​ចេញពី​ក្រុម​តា​លី​បង់​ ហើយ​បាន​ស្បថ​ចូល​ជាមួយ​ក្រុម​ អិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ វិញ​។​ ពួក​កុលសម្ព័ន្ធ​ស្ថិត​នៅ​ភាគ​ខាងជើង​ Helmand​ បាន​និយាយ​ថា​ រថយន្ត​មួយ​គ្រឿង​ដឹក​មនុស្ស​៦​នាក់​រង​ការ​បំផ្លាញ​ខណៈ​បើក​ឆ្លងកាត់​តំបន់​វាល​ខ្សាច់​។​ រថយន្ត​ត្រូវ​អាវុធ​បាញ់​ចំ​ ហើយ​ផ្ទុះ​ តែ​ម្តង​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ Rauf​ ពិតជា​ត្រូវ​បាន​សម្លាប់​។​ អង្គការ​ណា​តូ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​វាយប្រហារ​តាម​ដែនអាកាស​ពិតមែន​ ប៉ុន្តែ​មិន​បាន​គោលដៅ​ច្បាស់លាស់​នោះ​ទេ​។​

​ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​រាយការណ៍​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ រួម​ជាមួយ​កម្លាំង​ទ័ពអាកាស​អង្គការ​ណា​តូ​បាន​វាយប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ស្ថិត​នៅ​ក្នុង​អាណត្តិ​ថ្មី​របស់​ពួក​គេ​ បន្ទាប់​ពី​បេសកកម្ម​លើក​មុន​ត្រូវ​បញ្ចប់​ ហើយ​ដក​ទាហាន​ទៅ​វិញ​កាលពី​ចុងឆ្នាំ​២០១៤​។​

Nabi​ Jan​ Mullahkhel​ នាយ​ប៉ូលិស​ក្នុង​តំបន់​ Helmand​ បាន​បញ្ជាក់​ថា​ បងថ្លៃ​របស់​មេបញ្ជាការ​ក្រុម​ឧទ្ទាម​ និង​ជន​ប៉ា​គី​ស្ថាន​៤​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​សម្លាប់​ក្នុង​ហេតុការណ៍​នេះ​ដែរ​ ៕​
យ៉ា​ត​ សុមេធ​

_80217616_afghanvideo

Loading...

Leave a Reply

Your email address will not be published. Required fields are marked *