វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​រោង​មង្គលការ​ស្លាប់​យ៉ាងតិច​២៨​នាក់​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ និង​អ្នកស្រុក​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​២៧​នាក់​បាន​បាត់បង់​ជីវិត​ ហើយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​ស្ត្រី​ និង​កុមារ​ ក្នុង​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​រោង​ដែល​កំពុង​រៀបចំ​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​យេ​មែន​ ។​

​អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ថា​ ស្ត្រី​១២​នាក់​ ក្មេង​៨​នាក់​ និង​បុរស​៧​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ភូមិ​មួយ​ឈ្មោះ​ al​ Wahijah​ ដែល​មា​នទី​តាំងនៅ​ជិត​ទីក្រុង​កំពង់​ផែ​តំបន់​សមុទ្រ​ក្រហម​ Al​ Mokha​ ។​ ទីតាំង​ដែល​រង​ការ​វាយប្រហារ​នេះ​កំពុង​រៀបចំ​ពិធី​មង្គល​ការកូន​ក​ម្លោះ​ក្នុងភូមិ​ដែល​ចូលរួម​ជាមួយ​ក្រុម​ហ៊ូ​ទីនោះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​មាន​រហូត​ដល់​៣០​នាក់​ ។​

​អ្នក​ភូមិ​បាន​និយាយ​ថា​ សាកសព​ជា​ច្រើន​នៅ​រដូករណែល​ ក្រោយ​ពី​ការ​វាយប្រហារ​កើតឡើង​ ។​ សាកសព​ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ ។​

​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ការ​បើក​យុទ្ធនាការ​វាយប្រហារ​ទៅ​លើ​រោង​ពិធី​មង្គលការ​ខាងលើ​នេះ​ជា​ទ​ង្វើ​របស់​កម្លាំង​សម្ពន្ធមិត្ត​នោះ​ឡើយ​ ។​ អ្នកនាំពាក្យ​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ភា្ល​មៗ​បាន​ទេ​ ទាក់ទង​បញ្ហា​នេះ​ ។​

​ហេតុការណ៍​វាយប្រហារ​ទៅ​លើ​រោង​មង្គលការ​ខាងលើ​នេះ​បាន​កើត​ឡើយ​ក្រោយ​មួយ​ថ្ងៃ​ បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នោះ​បាន​វាយប្រហារ​ទៅ​លើ​លំនៅ​ឋាន​ក្នុងភូមិ​មួយ​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​យេ​មែន​កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​ ភាគច្រើន​ជា​ជន​ស៊ី​វិល​ ។​

​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ពីលើ​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ក្នុង​ទឹកដី​យេ​មែន​គាំទ្រ​អ៊ី​រ៉​ង់​នោះ​អស់​រយពេល​៦​ខែ​កន្លង​មក​ហើយ​ ក្នុង​បំណង​បោសសម្អាត​ក្រុម​នេះ​ឲ្យ​អស់ពី​ទឹកដី​យេ​មែន​ ជា​ពិសេស​ពី​រដ្ឋធានី​សា​នា​ ដែល​ពួក​គេ​បាន​ដណ្តើម​កាន់កាប់​ប្រមាណ​១​ឆ្នាំ​កន្លង​មក​ហើយ​ ។​ សកម្មភាព​របស់​កម្លាំង​សម្ពន្ធមិត្ត​ក៏​មាន​បំណង​ធ្វើ​ឲ្យ​ប្រធានាធិបតី​ Abd-Rabbu​ Mansour​ Hadi​ មាន​អំណាច​ពេញលេញ​ផង​ដែរ​ ។​

​ភូមិ​ al​ Wahijah​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Taiz​ ប្រទេស​យេ​មែន​ ។​ នៅ​ទី​នេះ​ ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បាន​ដណ្តើម​គ្រប់គ្រង​កាលពី​ខែមីនា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ធ្វើ​ប្រតិបត្តិការ​ឆ្ពោះទៅ​កាន់​ភាគ​ខាងត្បូង​រដ្ឋធានី​កំពង់​ផែ​អា​ដេ​ន​របស់​ពួក​គេ​នោះ​ ។​ កាល​ដើម​ឡើយ​ ទីក្រុង​អា​ដែន​នេះ​ជា​មូលដ្ឋាន​ឈរជើង​របស់​រដ្ឋាភិបាល​ប្រធានាធិបតី​ Abd-Rabbu​ Mansour​ Hadi​ ប៉ុន្តែ​ក្រោយមក​ត្រូវ​ក្រុម​ឧទ្ទាម​វាយ​បណ្តេញរ​ត់ទៅ​ជ្រកកោន​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​វិញ​ ៕​

mideast-yemen

Loading...

Leave a Reply

Your email address will not be published. Required fields are marked *