វាយប្រហារ​សណ្ឋាគារ​ប្រណីត ស្លាប់​មនុស្ស១២នាក់ (វីដេអូ)

ខ្មាន់កាំភ្លើង​បីនាក់ បាន​វាយប្រហារ​ក្នុង​សណ្ឋាគារ​ប្រណីត កម្ពស់២៤ជាន់​មួយកន្លែង ក្នុងប្រទេស​លី​ប៊ី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៨នាក់ ក្រោយមក​ពួក​ខ្មាន់កាំភ្លើង​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង រួម​នឹង​ចំណាប់ខ្មាំង​ម្នាក់ទៀត ពេល​កម្លាំង​នគរបាល​ឡោមព័ទ្ធ ជាហេតុ​នាំ​ឲ្យ​អ្នកស្លាប់​សរុប ១៣នាក់ ក្រៅពីនេះ ៥នាក់ទៀតរងរបួស កាលពី​ម្សិលមិញ។

ប្រភព​សន្តិសុខ​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​រួមមាន កងកម្លាំង​សន្តិសុខ៣បីនាក់ ជនបរទេស៥នាក់ ចំណាប់ខ្មាំង​ម្នាក់ និង​បីនាក់​ទៀត​គឺជា​ក្រុម​ខ្មាន់កាំភ្លើង។

សណ្ឋាគារ​ប្រណីត​ស្ថិតក្នុង​ក្រុង​ទ្រី​ប៉ូ​លី​មួយ​នេះ ជាធម្មតា ត្រូវបាន​ប្រើ​ដោយ​បេសកកម្ម​កាតា ប្រចាំ​នៅ​ប្រទេស​លី​ប៊ី ប៉ុន្តែ​មិនមាន​ក្រុម​កា​ទូត​ឬ​មន្ត្រី មិនមាន​វត្ត​មាននៅ​ទីនោះ​ទេ អំឡុង​ការវាយប្រហារ។

ក្រោយ​ការវាយប្រហារ ពួក IS បាន​អះអាងថា​ពួកគេ​នៅ​ពីក្រោយ​អំពើ​ភេរវកម្ម​នេះ ដោយ​អះអាងថា ធ្វើឡើង​ដើម្បី​គោរព​ដល់ Abu Anas al-Libi ដែលជា​ជនសង្ស័យ​អាល់​កៃ​ដា​ម្នាក់ បាន​ស្លាប់ ក្នុង​ទឹកដី​សហរដ្ឋអាមេរិក កាលពី​ដើមខែ​នេះ ពោលគឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ត្រូវ​កាត់ទោស ពីបទ​បំផ្ទុះ​គ្រាប់បែក​ស្ថានទូត​អាមេរិក៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *