វាយប្លន់យកម៉ូតូនៅខណ្ឌទួលគោកមិនដល់១០នាទីសមត្ថកិច្ចតាមប្រមា៉ញ់បានភ្លាមៗ

ភ្នំពេញ៖ មន្រ្តីនគរបាលខណ្ឌទួលគោកបាននិយាយថា កាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ កំលាំងល្បាត សហប៉ុស្តិ៍របស់អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក និងកំលាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាកស្ដែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (វាយប្លន់ យកម៉ូតូ) ដែលហេតុការណ៍នេះធ្វើការឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ ២៧១ ផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទីកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ មានឈ្មោះ វ៉ាន់ ជីវ័ន្ត ហៅ វ័ន្ត ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ពុំពិតប្រាកដ មានទីលំនៅដើម ភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់ នៅបណ្តោះអាសន្នផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ចំណែកជនរងគ្រោះមាន ឈ្មោះជនរងគ្រោះ ឡេង ស៊ីឌឿន ភេទប្រុស  អាយុ ២៦ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ (ភាសាអង់គ្លេស)  ស្នាក់នៅផ្ទះលេខ ២២៧ ផ្លូវនរោត្តម  សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ម៉ូតូមានលេខតួ និងលេខម៉ាស៊ីន 9154830 ( ជាម៉ូតូរបស់ ជនរងគ្រោះ) ។

សមត្ថកិច្ចបានបន្តប្រាប់អោយដឹងទៀតថា នៅមុនពេលកើតហេតុ  ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125  ពណ៌ខ្មៅ ស៊េរី2014 ពាក់ ស្លាកលេខភ្នំពេញ 1CO-4917 តែម្នាក់ឯងគោលបំណងមកយកសង្សាដែលធ្វើការនៅខារ៉ាអូខេ នគរសំរិទ្ធ ដោយធ្វើដំណើរតាមបណ្តោផ្លូវ លេខ១៨២ ពីកើតមកលិច ពេលមកដល់ ចំណុចកើតហេតុ មានជនសង្ស័យមួយក្រុម មានគ្នា០៥នាក់ ជិះម៉ូតូ០២គ្រឿងម៉ាក Suzu  ki Nex ពណ៌សលាយខ្មៅ បានជិះបញ្រ្ចាស់ មកធាក់ជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានដកខ្សែក្រវ៉ាត់ ដេញវាយជនរងគ្រោះ រួចលើកយកម៉ូតូជន រងគ្រោះជិះគេចខ្លួន ពេលនោះជនរងគ្រោះ បានស្រែកចោរៗ ស្របពេលដែលកំលាំង ល្បាតសហប៉ុស្តិ៍របស់អធិការដ្ឋាននគរបាល  ខណ្ឌទួលគោក បានមកដល់បានអន្តរាគមន៍ ដេញតាមក្រុមជនសង្ស័យរហូតដល់ក្រោយ KTV  Newstar ផ្លូវលំ ភូមិត្រពាំងឈូក ក្រុមទី៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យើង បានសហការជាមួយកំលាំងនគរបាលខណ្ឌ សែនសុខ បានស្ទាក់ឃាត់ខ្លួនបានជន សង្ស័យ០១នាក់ និងចាប់យកវត្ថុតាង ( ម៉ូតូ របស់ជនរងគ្រោះ) បានជាក់ស្តែង, ចំណែក ជនសង្ស័យ០៤នាក់ទៀត បានជិះម៉ូតូគេច ខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរស្រាវជ្រាវរកបក្សពួក និងកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម ផ្លូវច្បាប់ ៕

 

03-09-201556141 56142 56143

Loading...

Leave a Reply

Your email address will not be published. Required fields are marked *